ភ្នំពេញ : បុរសម្នាក់ ចេញពីផឹកស៊ីស្រវឹងទោរទន់បានជិះម៉ូតូជិះម៉ូតូមកឈប់នៅកណ្តាល ខណៈពេលនោះក៍មានជនឆ្លៀតឱកាសម្នាក់បានលើកម៉ូតូជនរងគ្រោះយកទៅបាត់ តែពេលនោះជនសង្ស័យមានយកម៉ូតូរបស់ជនរងគ្រោះយកទៅផ្ញើនៅកន្លែងផ្ញើម៉ូតូនៅមន្ទីរពេទ្យលោកសង្ឃ ក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តងទៅ
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១និង០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ចំនុចផ្លូវ១៦៣កែងនិងផ្លូវ ១១៨ សង្កាត់ទួលទំពូង២ ខណ្ឌចំការមន
ជនសង្ស័យមានឈ្មោះ អ៊ុំ ចន្ថា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មករលក់ស្វាយ ស្នាក់នៅផ្ទះជួលម្តុំផ្សារនាគមាស សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក
ចំនែកជនរងគ្រោះមានឈ្មោះ អ៊ួក វិរះ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ សន្តិសុខនៅបុរី៩៩ នៅម្ដុំផ្សារសូឡា ស្នាក់នៅកន្លែងធ្វើការ
តាមសម្ដី ជនរងគ្រោះនិយាយទាំងស្រវឹងថាមុនពេលកើតហេតុ បានអោយដឹងថា រូបគាត់បានចេញពីផឹកស៊ីជាមួយមិត្តភ័ក្ដិនៅម្តុំ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ គោលបំណងទៅលេងផ្ទះបងប្អូននៅម្ដុំ វត្តទួលទំពូង ដោយបានជិះម៉ូតូម៉ាកPCX ពណ៌សពាក់ស្លាកលេខ ភ្នំពេញ1AX 7207 ដោយធ្វើដំនើរតាមផ្លូវ ១៦៣ ក្នុងទិសដៅពីជើងទៅត្បូង ខណះមកដល់ចំនុចកើតហេតុ ដោយសារតែរូបគាត់ស្រវឹងខ្លាំងពេក បានឈប់ម៉ូតូដេកលក់មួយសន្ទុះធំ ខណៈពេលនោះក៍ស្រាប់តែមានជនសង្ស័យមិនដឹងប៉ុន្មាននាក់នោះទេ បានចុះសាកសួរ តែរូបគាត់ស្រាប់តែ ជនសង្ស័យទាំងនោះបានលូកយកលុយរបស់ព្រមទាំងទូរសព្ទមួយគ្រឿងនិងម៉ូតូរបស់គាត់ជិះចេញទៅបាត់ស្រមោល ហើយរូបគាត់ត្រូវរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជនសុខលាភមេត្រី បាត់ទៅ ។ លុះពេលរូបគាត់សំរាកនៅគ្លីនិកឯកជន អស់ជិតមួយម៉ោង ក៍ស្រាប់តែលេចលឺដំណឹងថា ម៉ូតូរបស់គាត់ត្រូវជនសង្ស័យជិះយកទៅផ្ញើនៅមន្ទីរពេទ្យលោកសង្ឃ ហើយជនសង្ស័យរូបនោះក៍ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗរួចបានយកមកសាកសួរនៅប៉ុស្តិ៍នគរបាលទួលទំពូង២ ។
ដោយឡែកជនសង្ស័យបានសារភាពថា រូបគេពិតជាធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន ពេលនោះជនសង្ស័យបានបន្តទៀតថា រូបគេបានជិះម៉ូតូឌុបចេញពីផ្សារដើមគ ទៅវត្តសន្សំកុសល ខណះមកដល់ចំនុចកើតហេតុ ក៏ស្រាប់ឃើញជនរងគ្រោះដេកស្ងៀម នៅក្បែរម៉ូតូពេលនោះរូបគេក៏បានអោយម៉ូតូឌុបឈប់ដាក់គាត់ត្រឹមនឹង ហើយរូបគេជាជនសង្ស័យបានដើរចូលទៅសួរជនរងគ្រោះ ពីទៅបីម៉ាត់តែជនរងគ្រោះនៅតែមិនដឹងខ្លួន ឃើញដូច្នេះមានឱកាសល្អ រូបគេក៏បានលួចទ្រព្យសម្បត្តិព្រមទាំងម៉ូតូរបស់ជនរងគ្រោះបានជិះទៅអោយមិត្តភក្ត្រម្នាក់ទៀតជួនជិះម៉ូតូរបស់ជនសង្ស័យយកទៅផ្ញើនៅមន្ទីរពេទ្យលោកសង្ឃ ហើយរូបគេបានយកទូរសព្ទរបស់ជនរងគ្រោះម៉ាកiPhon៥ យកទៅលក់បានលុយយកទៅចាយវាយអស់ជាមួយមិត្តភ័ក្ដិ លុុះដល់ម៉ោង៣នឹង៣០នាទីភ្លឺ រូបគេបានទៅយកម៉ូតូដែលផ្ញើទៅពេទ្យលោកសង្ឃ ក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តងទៅ ។
បន្ទាប់ពីសាកសួររួចរួចជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្ត៍នគរបាលទួលទំពូង២ ចំនែកជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋានខណ្ឌចំការមនដើម្បីចាត់ការតាមនិតិវិធី ។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹកថា នៅពេលជនរងគ្រោះសំរាកនៅមន្ទីរពេទ្យកម្លាំងសមត្ថកិច្ចបានទៅធ្វើការសាកសួរ តែជនរងគ្រោះស្រវឹងខ្លាំងពេកបានឆ្លើយថា ម៉ូតូរបស់មិនបានបាត់នោះទេ ហើយរូបគេបានដើរមកកន្លែងកើតហេតុនោះទេគឺបានជិះម៉ូតូនោះទេ បន្ទាប់ពីនិយាយរួចជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះជួយជួនទៅដល់ផ្ទះបងប្អូននៅម្ដុំផ្លូវម៉ៃដា សង្កាត់ទឹកថ្លា សង្កាត់សែនសុខ ហើយសួរសាច់រឿងទៅទើបដឹងថា ពិតជាបាត់ម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន រួចហើយពួកគេបានផ្តល់ដំណឹងទៅដល់សមត្ថកិច្ច ដោយសំអាងថា ម៉ូតូរបស់គាត់អត់មានពន្ធនោះទេ តែនៅក្នុងកែបម៉ូតូរបស់ជនរងគ្រោះគឺមានសៀវភៅគ្រួសារដែលមានឈ្មោះជនរងគ្រោះផ្ទាល់ នៅក្នងនោះផ្ទះដែរ ស្របពេលនោះសមត្ថកិច្ចទទួលដំណឹងនេះបានទើបហ៊ានធ្វើការឃាត់ខ្លួនជនសង្ស័យបានតែម្តងទៅ៕