Saturday, July 12, 2025
Homeព័ត៌មានជាតិចោរ​ថ្លើម​ធំ ឃើញ​ម្ចាស់​ដេក​លក់ ​លួចម៉ូតូ​អស់ល័ក្ខ​ពេល​យក​ទៅ​ផ្ញើ

ចោរ​ថ្លើម​ធំ ឃើញ​ម្ចាស់​ដេក​លក់ ​លួចម៉ូតូ​អស់ល័ក្ខ​ពេល​យក​ទៅ​ផ្ញើ

ភ្នំពេញ ​: បុរសម្នាក់​ ចេញពីផឹកស៊ី​ស្រវឹង​ទោរទន់​បានជិះម៉ូតូ​ជិះ​ម៉ូតូ​មក​ឈប់​នៅកណ្តាល​ ខណៈ​ពេល​នោះ​ក៍មាន​ជនឆ្លៀត​ឱកាស​ម្នាក់​បានលើក​ម៉ូតូ​ជនរងគ្រោះ​យកទៅ​បាត់​ តែ​ពេល​នោះ​ជនសង្ស័យ​មានយកម៉ូតូ​របស់​ជនរងគ្រោះ​យកទៅ​ផ្ញើ​នៅ​កន្លែង​ផ្ញើ​ម៉ូតូ​នៅមន្ទីរពេទ្យ​លោក​សង្ឃ​ ក៍ត្រូវសមត្ថកិច្ច​ឃាត់​ខ្លួន​បាន​តែម្តង​ទៅ​

​ហេតុការណ៍នេះកើតឡើង​ នៅវេលាម៉ោង​១និង​០០នាទី​រំលងអាធ្រាត្រ​ ឈានចូលថ្ងៃ​ទី​២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ចំនុច​ផ្លូវ​១៦៣កែងនិង​ផ្លូវ​ ១១៨​ សង្កាត់​ទួល​ទំពូង​២​ ខណ្ឌ​ចំការមន​

​ ជនសង្ស័យ​មានឈ្មោះ​ អ៊ុំ​ ចន្ថា​ ភេទប្រុស​ អាយុ​១៩ឆ្នាំ​ មុខរបរ​ កម្មករ​លក់​ស្វាយ​ ស្នាក់នៅ​ផ្ទះ​ជួល​ម្តុំ​ផ្សារ​នាគមាស​ សង្កាត់​ផ្សារ​ដើម​គ​  ខណ្ឌ​ទួលគោក​

​ ចំនែក​ជនរងគ្រោះ​​មានឈ្មោះ​ អ៊ួក​ វិរះ​  ភេទប្រុស​ អាយុ​២៧ឆ្នាំ​ មុខរបរ​ សន្តិសុខ​នៅបុរី​៩៩​ នៅ​ម្ដុំ​ផ្សារ​សូឡា​ ស្នាក់នៅ​កន្លែង​ធ្វើការ​

​  តាម​សម្ដី​ ជនរងគ្រោះ​និយាយ​ទាំង​ស្រវឹង​ថា​មុនពេលកើតហេតុ​ បាន​អោយដឹង​ថា​ រូប​គាត់​បានចេញ​ពី​ផឹក​ស៊ី​ជាមួយ​មិត្តភ័ក្ដិ​នៅ​ម្តុំ​ ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែនជ័យ​ គោលបំណង​ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​ម្ដុំ​ វត្ត​ទួល​ទំពូង​ ដោយ​បានជិះម៉ូតូម៉ាក​PCX  ពណ៌ស​ពាក់ស្លាកលេខ​ ភ្នំពេញ​1AX 7207 ដោយ​ធ្វើដំនើរតាមផ្លូវ​ ១៦៣​ ក្នុងទិសដៅ​ពីជើង​ទៅត្បូង​ ខណះ​មកដល់​ចំនុចកើតហេតុ​ ដោយ​សារ​តែ​រូប​គាត់​ស្រវឹង​ខ្លាំង​ពេក​ បានឈប់​ម៉ូតូ​ដេកលក់មួយសន្ទុះធំ​ ខណៈ​ពេល​នោះ​ក៍ស្រាប់តែមាន​ជនសង្ស័យ​មិនដឹង​ប៉ុន្មាន​នាក់​នោះ​ទេ​ បានចុះ​សាកសួរ​ តែរូបគាត់​​ស្រាប់តែ​ ជនសង្ស័យទាំងនោះ​បានលូកយក​លុយ​របស់​ព្រម​ទាំង​ទូរសព្ទ​មួយ​គ្រឿង​និង​ម៉ូតូ​របស់​គាត់​ជិះ​ចេញ​ទៅ​បាត់​ស្រមោល​ ហើយ​រូប​គាត់​ត្រូវ​រថយន្ត​សង្គ្រោះ​មកដឹក​យកទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​សុខលាភ​មេត្រី​  បាត់​ទៅ​ ។ លុះពេលរូប​គាត់​សំរាក​នៅ​គ្លីនិក​ឯកជន​ អស់​ជិត​មួយ​ម៉ោង​ ក៍ស្រាប់តែ​លេច​លឺ​ដំណឹង​ថា​ ម៉ូតូ​របស់​គាត់​ត្រូវ​ជនសង្ស័យ​ជិះ​យក​ទៅ​ផ្ញើ​នៅ​មន្ទីរពេទ្យ​លោក​សង្ឃ​ ហើយ​ជនសង្ស័យ​រូបនោះ​ក៍ត្រូវ​បានសមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ភ្លាមៗរួច​បានយកមក​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ទួលទំពូង​២​   ។

​  ដោយ​ឡែក​ជនសង្ស័យ​បានសារភាពថា​ រូប​គេ​ពិត​ជា​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​ពិត​ប្រាកដ​មែន​  ពេល​នោះ​ជនសង្ស័យ​បានបន្ត​ទៀត​ថា​ រូប​គេ​បានជិះម៉ូតូ​ឌុប​ចេញ​ពីផ្សារ​ដើម​គ​  ទៅវត្តសន្សំ​កុសល​ ខណះ​មកដល់​ចំនុចកើតហេតុ​ ក៏ស្រាប់​ឃើញ​ជនរងគ្រោះ​ដេក​ស្ងៀម​ នៅ​ក្បែរ​ម៉ូតូពេលនោះរូប​គេក៏​បានអោយ​ម៉ូតូ​ឌុប​ឈប់​ដាក់​គាត់​ត្រឹម​នឹង​ ហើយ​រូប​គេ​ជាជនសង​្ស័យ​បានដើរចូល​ទៅ​សួរ​ជនរងគ្រោះ​ ពី​ទៅ​បីម៉ាត់​តែ​ជនរងគ្រោះ​នៅតែ​មិន​ដឹង​ខ្លួន​ ឃើញ​ដូច្នេះ​មាន​ឱកាស​ល្អ​ រូប​គេក៏​បាន​លួច​ទ្រព្យសម្បត្តិ​ព្រមទាំង​ម៉ូតូ​របស់​ជនរងគ្រោះ​បាន​ជិះទៅ​អោយមិត្ត​ភក្ត្រ​ម្នាក់​ទៀត​ជួនជិះម៉ូតូរបស់​ជនសង្ស័យ​​យក​ទៅ​ផ្ញើ​នៅ​មន្ទីរពេទ្យ​លោក​សង្ឃ​ ហើយ​រូប​គេ​បានយកទូរសព្ទ​របស់​ជនរងគ្រោះ​ម៉ាក​iPhon​៥​ យកទៅ​លក់​បាន​លុយ​យកទៅ​ចាយវាយ​អស់​ជា​មួយ​មិត្តភ័ក្ដិ​ លុុះដល់ម៉ោង​៣នឹង​៣០នាទី​ភ្លឺ​ រូប​គេ​បានទៅយកម៉ូតូ​ដែល​ផ្ញើ​ទៅ​ពេទ្យ​លោក​សង្ឃ​ ក៍ត្រូវសមត្ថកិច្ច​ឃាត់​ខ្លួន​បាន​តែម្តង​ទៅ​  ។

​បន្ទាប់​ពី​សាកសួរ​រួច​រួច​ជនរងគ្រោះ​បាន​មកដាក់ពាក្យ​បណ្តឹង​នៅប៉ុស្ត៍នគរបាល​ទួលទំពូង​២​ ចំនែក​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋាន​ខណ្ឌ​ចំការមន​ដើម្បី​ចាត់​ការ​តាម​និតិវិធី​  ។

​ បើតាមប្រ​ភព​ពី​សមត្ថកិច្ច​បានអោយដឹកថា​ នៅពេល​ជនរងគ្រោះ​សំរាក​នៅ​មន្ទីរពេទ្យ​​កម្លាំង​សមត្ថកិច្ច​បានទៅ​ធ្វើ​ការសាកសួរ​ តែជនរងគ្រោះ​ស្រវឹង​ខ្លាំង​ពេក​បានឆ្លើយ​ថា​ ម៉ូតូ​របស់​មិនបានបាត់នោះ​ទេ​ ហើយ​រូប​គេ​បានដើរ​មកកន្លែង​កើតហេតុ​នោះ​ទេ​គឺ​បាន​ជិះម៉ូតូ​នោះ​ទេ​ បន្ទាប់​ពី​និយាយ​រួច​ជនរងគ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ជួយ​ជួន​ទៅ​ដល់​ផ្ទះ​បងប្អូន​នៅ​ម្ដុំ​ផ្លូវ​ម៉ៃដា​ សង្កាត់​ទឹក​ថ្លា​ សង្កាត់​សែនសុខ​ ហើយ​សួរ​សាច់រឿង​ទៅ​ទើប​ដឹង​ថា​ ពិត​ជា​បាត់​ម៉ូតូ​របស់​ជនរងគ្រោះ​ពិត​ប្រាកដ​មែន​ រួច​ហើយ​ពួកគេ​បាន​ផ្តល់​ដំណឹង​ទៅដល់​សមត្ថកិច្ច​ ដោយ​សំអាង​ថា​ ម៉ូតូ​របស់​គាត់​អត់​មានពន្ធ​នោះ​ទេ​  តែ​នៅ​ក្នុង​កែបម៉ូតូ​របស់​ជនរងគ្រោះ​គឺមានសៀវ​ភៅ​គ្រួសារ​ដែល​មាន​ឈ្មោះ​ជនរងគ្រោះ​ផ្ទាល់​ នៅក្នង​នោះ​ផ្ទះ​ដែរ​ ស្របពេល​នោះ​សមត្ថកិច្ច​ទទួល​ដំណឹង​នេះ​បាន​ទើប​ហ៊ាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​បានតែម្តងទៅ​៕

RELATED ARTICLES