Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកក្រសួងថាអង្ករ ថៃ​នៅតែ​មាន តម្រូវការ​ទីផ្សារពិភពលោក ដដែល​ឆ្នាំ​នេះ

ក្រសួងថាអង្ករ ថៃ​នៅតែ​មាន តម្រូវការ​ទីផ្សារពិភពលោក ដដែល​ឆ្នាំ​នេះ

ទីផ្សារអង្ករ៖ ក្រសួងពាណិជ្ជកម្ម​បាន​អះអាងថា​អង្ករ​ថៃ​គឺនៅតែ​មាន​តម្រូវការ​​សម្រាប់​ទីផ្សារពិភពលោកដដែល​ហើយ​​ការ​នាំចេញ​ទំនងជា​នឹង​​វាយលុកបាន​១០​លានតោន​ក្នុង​ឆ្នាំ​២០១៧នេះ ដោយសារតែ​ការកើនឡើង​នៃ​ការបញ្ជាទិញ​​ទាំងនៅក្នុង​កម្រិត​រដ្ឋាភិបាល​និង​រដ្ឋាភិបាល​និង​ការជួញដូរទៅវិញទៅមក ។

រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ថៃ​លោកស្រី Apiradi Tantraporn បានឲ្យ​ដឹងថា​នាយក​ដ្ឋាន​ពាណិជ្ជកម្ម​បរទេស​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយនិង​ក្រុមហ៊ុនសាជីវកម្ម​គ្រាប់ធញ្ញជាតិ​​ ​និង​គ្រឿងឧបភោគ​បរិភោគជាតិ​របស់ចិន ដែល​ជួយ​ជំរុញឲ្យ​ថៃអាច​លក់អង្ករឲ្យ​ចិន​ចំនួន​៩០០.០០០តោន​។

បរិមាណ​អង្ករ​២០ម៉ឺនតោន​នឹងត្រូវបាននាំចេញ​ទៅកាន់ប្រទេសចិន​នៅចន្លោះ​ខែ​កុម្ភះ​និង​ខែមេសា​ ។ ចំណែកនៅសេសសល់​៧០ម៉ឺនតោនទៀត​នឹង​ត្រូវបាន​​ដឹក​ជញ្ជូន​ប្រគល់ឲ្យ​ចិន​ក្នុង​ឆ្នាំនេះ ។

នៅគ្រានោះដែរ​ ស្រីលង្ការ​បាន​​ជជែកជាមួយ​​រដ្ឋាភិបាល​ថៃ​អំពីការ​​ទិញ​អង្ករ​ថៃ​ប្រមាណជា​២០ម៉ឺនតោន​ដើម្បី​ជួយ​សម្រួល​ដល់​ផលប៉ះពាល់​នៃ​គ្រោះរាំងស្ងួត​លើ​វិស័យ​កសិកម្ម​របស់​ខ្លួន ។

វិស័យ​ឯកជន​ក៏កំពុង​សាទរ​ជាមួយនិង​ការ​បន្ត​បញ្ជាទិញ​ពី​សំណាក់​បណ្តាប្រ​ទេ​ស​នានា ។ បណ្តាក្រុមហ៊ុន​និង​អ្នកនាំចូល​ក្នុងប្រទេស​អ៊ីរ៉ង់​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មស្តីពីការ​ទិញ​អង្ករ​ថៃទៀតផង ។

គួរបញ្ជាក់ថា​យ៉ាងហោចណាស់​ថៃ​បាននាំចេញអង្ករទៅកាន់ទីផ្សារអ៊ីរ៉ង់​ចំនួន​១០ម៉ឺនតោន​ផងដែរក្នុង​ខែមិថុនា ។ ទន្ទឹមនិងនេះការបញ្ជាទិញ​ពីបណ្តា​ប្រទេ​ស​និងតំបន់នានា​ដូចជា​ក្រុងហុងកុងចិន ម៉ាឡេស៊ី និង​អាហ្វ្រិក​ក៏​មានកំណើន​ដ៏ប្រសើរ​ផង​ដែរ ។

ប្រែសម្រួលដោយ៖ អុី​វ វិចិត្រា

 

RELATED ARTICLES