ទីផ្សារអង្ករ៖ ក្រសួងពាណិជ្ជកម្មបានអះអាងថាអង្ករថៃគឺនៅតែមានតម្រូវការសម្រាប់ទីផ្សារពិភពលោកដដែលហើយការនាំចេញទំនងជានឹងវាយលុកបាន១០លានតោនក្នុងឆ្នាំ២០១៧នេះ ដោយសារតែការកើនឡើងនៃការបញ្ជាទិញទាំងនៅក្នុងកម្រិតរដ្ឋាភិបាលនិងរដ្ឋាភិបាលនិងការជួញដូរទៅវិញទៅមក ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោកស្រី Apiradi Tantraporn បានឲ្យដឹងថានាយកដ្ឋានពាណិជ្ជកម្មបរទេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយជាមួយនិងក្រុមហ៊ុនសាជីវកម្មគ្រាប់ធញ្ញជាតិ និងគ្រឿងឧបភោគបរិភោគជាតិរបស់ចិន ដែលជួយជំរុញឲ្យថៃអាចលក់អង្ករឲ្យចិនចំនួន៩០០.០០០តោន។
បរិមាណអង្ករ២០ម៉ឺនតោននឹងត្រូវបាននាំចេញទៅកាន់ប្រទេសចិននៅចន្លោះខែកុម្ភះនិងខែមេសា ។ ចំណែកនៅសេសសល់៧០ម៉ឺនតោនទៀតនឹងត្រូវបានដឹកជញ្ជូនប្រគល់ឲ្យចិនក្នុងឆ្នាំនេះ ។
នៅគ្រានោះដែរ ស្រីលង្ការបានជជែកជាមួយរដ្ឋាភិបាលថៃអំពីការទិញអង្ករថៃប្រមាណជា២០ម៉ឺនតោនដើម្បីជួយសម្រួលដល់ផលប៉ះពាល់នៃគ្រោះរាំងស្ងួតលើវិស័យកសិកម្មរបស់ខ្លួន ។
វិស័យឯកជនក៏កំពុងសាទរជាមួយនិងការបន្តបញ្ជាទិញពីសំណាក់បណ្តាប្រទេសនានា ។ បណ្តាក្រុមហ៊ុននិងអ្នកនាំចូលក្នុងប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មស្តីពីការទិញអង្ករថៃទៀតផង ។
គួរបញ្ជាក់ថាយ៉ាងហោចណាស់ថៃបាននាំចេញអង្ករទៅកាន់ទីផ្សារអ៊ីរ៉ង់ចំនួន១០ម៉ឺនតោនផងដែរក្នុងខែមិថុនា ។ ទន្ទឹមនិងនេះការបញ្ជាទិញពីបណ្តាប្រទេសនិងតំបន់នានាដូចជាក្រុងហុងកុងចិន ម៉ាឡេស៊ី និងអាហ្វ្រិកក៏មានកំណើនដ៏ប្រសើរផងដែរ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា