ភ្នំពេញ:បុរស២នាក់ជិះវ៉ាជែងជាមួយនឹងរថយន្តដឹកដែក បណ្តាលអោយទាក់ដៃចង្កូតដួលចូលក្រោមរថយន្តអូសប្រហែល១០ម៉ែត្រ ធ្វើឲ្យអ្នកបើកម៉ូតូរងរបួសបាក់ជើងទាំង២ចំនែកអ្នកអង្គុយខាងក្រោយរងរបួសស្រាល
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ ទុលមុខនិងសាលាសង្កាត់ជើងឯក ផ្លូវ២១៧ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ
សមត្ថកិច្ចបានអោយដឹកថាអ្នកបើករថយន្តបង្ករមានឈ្មោះ ឡោ ប៉ុនថាត អាយុ៣៤ មុខរបរបើករថយន្ត ស្នាក់នៅតាមរថយន្ត មានស្រុកកំនើតនៅ ភូមិព្រៃឈ រឃុំសាងាវស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនែកជនរងគ្រោះដែលជិះម៉ូតូមិនបានអោយដឹងឈ្មោះ
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានអោយដឹកថា គេបានឃើញ យុវជន២នាក់ អាយុប្រហែល២៥ឆ្នាំមិនដឹងថាគោលដៅទៅណានោះទេ គឺបានជិះម៉ូតូម៉ាកឌ្រីមសង់ សេរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Y 8522 បានធ្វើដំណើរតាមផ្លូវ ២១៧ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុ អ្នកបើកម៉ូតូបានខំប្រឹងវ៉ាជែងជាមួយនិងរថយន្តដឹកដែកម៉ាក ហ៊ីយ៉ានដាយពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A 4940 ដែលធ្វើដំណើរស្របទិសគ្នា តែវ៉ាមិនផុតបណ្ដាលឲ្យទាក់ដៃចង្កូតជាមួយនិងរថយន្តធ្វើឲ្យដួលម៉ូតូចូលទៅក្រោមរថយន្តអូសប្រហែល១០ម៉ែត្រ ធ្វើអោយរថយន្តកិនពីម៉ូតូព្រមទាំងមនុស្ស និងធ្វើអោយអ្នកបើកម៉ូតូ រងរបួសបាក់ជើងទាំងសង្ខាង ចំនែកអ្នកអង្គុយខាងក្រោយរងរបួសរលាត់ដៃជើងស្រាល ទាំងពីរនាក់ត្រូវបានរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន ហុងហាក់ ចំនែកម៉ូតូខូចខាតផ្នែកខាងមុខ ។ ហើយភ្លាមៗនោះដែរអ្នកបើកបររថយន្តបង្ករមិនបានឈប់ដោះស្រាយនៅកន្លែងកើតហេតុនោះទេ គឺព្យាយាមបើករថយន្តរត់គេចខ្លួនរហូតដល់មុខសាលាខណ្ឌដង្កោ ទើបសមត្ថកិច្ចស្ទាក់ចាប់បានទាំងរថយន្តនិងអ្នកបើកបរបានតែម្តង ។
ក្រោយពេលកើតហេតុ រថយន្តនិងម៉ូតូព្រមទាំងអ្នកបើករថយន្តត្រូវសមត្ថកិច្ចវាស់វែងរួចបានយកទៅរក្សាទុកនៅអធិការដ្ធានខណ្ឌដង្កោដើម្បីធ្វើការដោះស្រាយ ៕