Sunday, January 19, 2025
Homeព័ត៌មានជាតិជិះ​វ៉ា​ជែង​​ជា​មួយ​​​រថយន្ត​​ដឹក​​ដែក​ ​ទាក់​​ដៃ​ចង្កូត​​ដួល​ ចូល​​ក្រោម​​រថយន្ត​​អូស​​ប្រហែល​​១០​ម៉ែត្រ​ 

ជិះ​វ៉ា​ជែង​​ជា​មួយ​​​រថយន្ត​​ដឹក​​ដែក​ ​ទាក់​​ដៃ​ចង្កូត​​ដួល​ ចូល​​ក្រោម​​រថយន្ត​​អូស​​ប្រហែល​​១០​ម៉ែត្រ​ 

ភ្នំពេញ​:បុរស​២នាក់​ជិះ​វ៉ា​ជែង​ជាមួយ​នឹង​រថយន្ត​ដឹក​ដែក​ បណ្តាលអោយ​ទាក់​ដៃចង្កូត​ដួល​ចូល​ក្រោម​រថយន្ត​អូស​ប្រហែល​១០ម៉ែត្រ​ ធ្វើ​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​បាក់ជើង​ទាំង​២ចំនែក​អ្នក​អង្គុយ​ខាងក្រោយ​រងរបួស​ស្រាល​

​ ហេតុការណ៍នេះកើតឡើង​នៅវេលាម៉ោង​៧និង​៥០នាទី​យប់​ ថ្ងៃ​ទី​២៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ទុលមុខ​និង​សាលា​សង្កាត់​ជើង​ឯក​ ផ្លូវ​២១៧​ ភូមិ​ជើងឯក​ សង្កាត់​ជើង​ឯក​ ខណ្ឌដង្កោ

​   សមត្ថកិច្ច​បានអោយដឹកថា​អ្នកបើក​រថយន្ត​បង្ករ​មានឈ្មោះ​ ឡោ​  ប៉ុនថាត​ អាយុ​៣៤​ មុខរបរ​បើករថយន្ត​ ស្នាក់នៅ​តាម​រថយន្ត​  មានស្រុកកំនើត​នៅ​ ភូមិ​ព្រៃ​ឈ​ រ​ឃុំសាងាវ​ស្រុក​ព្រៃ​ឈរ​ ខេត្ត​កំពង់ចាម​ ចំនែក​ជនរងគ្រោះ​ដែល​ជិះ​ម៉ូតូ​មិន​បាន​អោយ​ដឹង​ឈ្មោះ​

​  តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើតហេតុ​ បានអោយដឹកថា​ គេបានឃើញ​ យុវជន​២នាក់​ អាយុ​ប្រហែល​២៥ឆ្នាំ​មិន​ដឹងថា​គោលដៅ​ទៅ​ណានោះទេ​ គឺបានជិះម៉ូតូ​ម៉ាក​ឌ្រីម​សង់​ សេរី​ឆ្នាំ​២០០៨​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1Y 8522 បានធ្វើ​ដំណើរ​តាម​ផ្លូវ​ ២១៧​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ក្នុង​ល្បឿន​លឿន​ ខណៈ​មកដល់​ចំនុចកើតហេតុ​ អ្នក​បើកម៉ូតូ​បានខំប្រឹង​វ៉ា​ជែង​ជាមួយ​និង​រថយន្ត​ដឹក​ដែក​ម៉ាក​ ហ៊ីយ៉ានដាយ​ពណ៌ស​ ពាក់ស្លាកលេខ​ ព្រះសីហនុ​ 3A 4940​ ដែល​ធ្វើ​ដំណើរ​ស្រប​ទិសគ្នា​ តែ​វ៉ាមិនផុត​បណ្ដាលឲ្យ​ទាក់​ដៃចង្កូត​ជាមួយ​និង​រថយន្ត​ធ្វើ​ឲ្យ​ដួល​ម៉ូតូ​ចូល​ទៅក្រោម​រថយន្ត​អូស​ប្រហែល​១០ម៉ែត្រ​ ធ្វើ​អោយ​រថយន្ត​កិនពី​ម៉ូតូ​ព្រមទាំង​មនុស្ស​ និង​ធ្វើ​អោយ​អ្នក​បើក​ម៉ូតូ​ រងរបួស​បាក់ជើង​ទាំង​សង្ខាង​ ចំនែក​អ្នក​អង្គុយ​ខាងក្រោយ​រងរបួស​រលាត់ដៃជើង​ស្រាល​ ទាំងពីរ​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​មកដឹក​យកទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ ហុង​ហាក់​  ចំនែក​ម៉ូតូ​ខូចខាត​ផ្នែកខាងមុខ​  ។ ហើយ​ភ្លាមៗ​នោះ​ដែរ​អ្នក​បើកបរ​រថយន្ត​បង្ករ​មិន​បានឈប់​ដោះស្រាយ​នៅកន្លែង​កើតហេតុ​នោះ​ទេ​ គឺ​ព្យាយាម​បើក​រថយន្ត​រត់​គេច​ខ្លួន​រហូត​ដល់​មុខ​សាលា​ខណ្ឌ​ដង្កោ​ ទើប​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​ទាំង​រថយន្ត​និង​អ្នក​បើកបរ​បានតែម្តង​ ។

​ ក្រោយ​ពេល​កើតហេតុ​ រថយន្ត​និង​ម៉ូតូ​ព្រមទាំង​អ្នកបើក​រថយន្ត​ត្រូវ​សមត្ថកិច្ច​វាស់​វែង​រួច​បានយក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ធាន​ខណ្ឌ​ដង្កោ​ដើម្បី​ធ្វើការ​ដោះស្រាយ​ ៕

RELATED ARTICLES