Monday, November 25, 2024
Homeតារាខ្មែរសុផា លីនដា ឆ្លើយមិនចេញរឿងស្នេហ៏នៅ ស៊ីនឿន

សុផា លីនដា ឆ្លើយមិនចេញរឿងស្នេហ៏នៅ ស៊ីនឿន

ស្រីស្អាតខ្ពស់ស្រឡះ សុផា លីនដា ដែលទៅណាមកណាដូចលលកញីឈ្មោលជាមួយនៅ ស៊ីនឿន នោះ ត្រូវបានគេរាយការណ៍ថា ពេលនេះស្រីស្រស់ប្រុសសង្ហារូបនេះកំពុងសន្សំលុយរួមគ្នា ដើម្បីត្រៀមចូលរោងការនៅឆ្នាំ២០១៨ ខាងមុខនេះ ហើយបន្ទាប់ពីចំណងស្នេហ៍នេះមានការគាំទ្រពីចាស់ទុំទាំងសងខាងនោះ។

ប្រភពបានឲ្យដឹងថា កញ្ញាលីនដា ស្រលាញ់តែនៅស៊ីនឿន ម្នាក់គត់ក្នុងបេះដូង បើទោះជាប្រុសៗអ្នកមានដែលភាគច្រើនជាលោកឧកញ៉ា តាមចែចង់នាងយ៉ាងណា ក៏នាងមិនបេតីដែរ ព្រោះនាងបានសន្យាជាមួយលោកស៊ីនឿន​ ហើយថាក្រៅពីបណ្ដូលចិត្តអូន មិនយកប្ដីឡើយ។

 

ក្នុងជំនួបផ្ទាល់ជាមួយស្រីស្រស់ខ្ពស់ស្រឡះរូបនេះ បានថ្លែងដោយអឹមអៀមថា លោកស៊ីនឿន មិនប្រាកដថានឹងក្លាយទៅជាស្វាមីនាងទេ នាពេលខាងមុខនេះ ព្រោះតែនាងបានរាប់អានដូចបងប្រុសអីចឹង។

លីនដា និយាយទាំងលាយឡំសំណើចបែបលាក់លៀមថា ”ខ្ញុំនិងបងស៊ីនឿន ស្និទ្ធស្នាលគ្នាមែន តែជាលក្ខណៈបងប្រុសប្អូនស្រីតើ…! (សើច)។ មិនដឹងម៉េចដែរ គេចេះតែថា ខ្ញុំនិងគាត់ទាក់ទងគ្នាហ្នឹង? ស្រលាញ់គ្នាម៉េចទៅ បើពេលហ្នឹងខ្ញុំមិនទាន់ចង់មានសង្សារស្នេហាអីផង ខ្ញុំក៏មិនដឹងថា ត្រូវរៀបការនៅពេលណាដែរ ហើយមនុស្សពិសេសក៏មិនប្រាកដថាជាបងប្រុសហ្នឹងដែរ”។

ការថ្លែងបែបនេះរបស់ស្រីស្អាតសុផា លីនដា ប្រាកដជាធ្វើឲ្យលោកនៅ ស៊ីនឿន ញញឹមបឹទមាត់មិនជិតឡើយ ព្រោះថាសង្សារគ្នាជាមួយលោកជាច្រើនឆ្នាំមកហើយ តែទីបំផុត លីនដា បែរជាថា ស៊ីនឿន ជាបងប្រុសទៅវិញ? ការវាចារបែបនេះរបស់ស្រីស្អាតសុផា លីនដា ច្បាស់ជាធ្វើឲ្យឧកញ៉ាដែលស្នេហានាងសប្បាយចិត្តឡើងវិញ តែអ្នកសិល្បៈមួយចំនួនបានរឹះគន់កញ្ញាលីនដា ថាឃើញតែលីនដា ឱបថើបស៊ីនឿន ជាចំហរ ឥឡូវបែរជាថាជាបងប្រុសនោះ គឺពិតជាពូកែសម្ដែងមែន។

 

សុផា លីនដា ថ្លែងថា ”រឿងស្នេហារៀបការអី ខ្ញុំមិនទាន់ចង់គិតនៅពេលនេះទេ ព្រោះខ្ញុំជាប់ពង្រឹងការងារសិល្បៈឲ្យបានរឹងមាំសិន។ ខ្ញុំនៅមានបំណងមួយទៀត ដែលមិនទាន់បានសម្រេច គឺខ្ញុំចង់បើកហាងសម្អាងការមួយ នៅពេលអនាគត ដែលជាក្ដីស្រមៃជាយូរមកហើយ។ ពេលនេះ ខ្ញុំប្រឹងសន្សំប្រាក់ដើម្បីធ្វើវាឲ្យចេញជារូបរាងនាពេលខាងមុខតែមិនមែនជាការងាយស្រួលឡើយ ព្រោះត្រូវការចំណាយលុយច្រើនដើម្បីប្រកួតប្រជែងជាមួយគេ។ ពេលបើកសម្អាងការបានហើយ ទើបខ្ញុំអាចគិតគូរពីរឿងផ្ទាល់ខ្លួន តែឥឡូវគ្មានអ្នកពិសេសអីផង គឺមានតែបងប្រុសហ្នឹង…(សើច)”៕

RELATED ARTICLES