Saturday, April 26, 2025
Homeតារាខ្មែរសាយ សៀរ៉ា ថាអ្នកធ្វើអត្តឃាត លោកមិនអាណិតទេ !

សាយ សៀរ៉ា ថាអ្នកធ្វើអត្តឃាត លោកមិនអាណិតទេ !

ភ្នំពេញ៖តារាសម្ដែងលោកសាយ សៀរ៉ា បានចេញមុខបញ្ជាក់ប្រាប់«នគរធំ» កាលពីពេលថ្មីៗ​នេះថាអ្នកធ្វើអត្តឃាតសម្លាប់ខ្លួន ដូចជាករណីចងក លោតទឹក ឬលេបថ្នាំពុល ជាដើមនោះ​ដាច់ខាតលោកគ្មានចិត្ត​អាណិត​បន្ដិច​ឡើយ​​ ។ចំពោះមូលហេតុដែលលោកសៀរ៉ា ថាលោក​គ្មាន​កូនចិត្តអាណិតលើអ្នកបញ្ចប់​ជីវិត​ទាំងមិនទាន់ដល់អាយុត្រូវស្លាប់បែបនេះដោយ​លោក​អះអាងថាលោក​យល់ថាឪ​ពុក​ម្ដាយ​ខំចិញ្ចឹមបីបាច់កូនៗតាំងពីតូច  ទម្រាំធំអស់លុយ​ច្រើន​ណាស់ ហេតុនេះបើមិនបាន​សងគុណ​គាត់ទេ សូមកុំ​ធ្វើ​ឲ្យគាត់ទឹកភ្នែក ។តារាសម្ដែងមាន​ស្រុកកំណើតនៅ ខេត្តកំពង់ចាម រូបនេះ​បន្ថែមថាក្រៅពីមិនអាណិតទៅលើជន​ធ្វើអត្តឃាត​នោះលោកក៍មិនយល់នឹងមានតែខ្លោចផ្សារបំផុតចំពោះកូនៗខ្លះមិនដឹងជាមានបញ្ហាអីក្នុងគ្រួសារបានជាហ៊ានដឹកឪពុក ឬ​ម្ដាយទៅ​ចោល​នៅរបងវត្តពេលដែលពួកគាត់ចាតស់ទៅ ធ្វើការ​ងារ រកស៊ីមិនកើត ដែលទង្វើនោះលោកថា​ធ្លាប់​ឃើញតាមព័តមានហើយពិតជាក្ដុក​ក្ដួលនិង​ខ្លោចផ្សាបំផុត ព្រោះព្រះរស់គឺ​ឪពុកម្ដាយ​នេះ​ហើយ។

សាយ សៀរ៉ា មិនមែនចេះតែនិយាយនោះទេ ប៉ុន្ដែលោកបានធ្វើសកម្មភាព​ជាក់ស្ដែង​សង​គុណទៅឪពុកម្ដាយតាមរយៈការសង់ផ្ទះវីឡារប្រណិតជូន​លោកទាំងពីរអស់តម្លៃជាង​១០​ម៉ឺនដុល្លារ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ ចាម ដោយលោកអះអាងថាបានប្រម៉ែប្រម៉ូលលុយ​អស់​ពី​ខ្លួនដូចជាលក់ខ្សែក ខ្សែដៃ និងជញ្ជៀនជាដើម រួមទាំងប្រាក់លោកខំសន្សំ​ជាច្រើនឆ្នាំ​ពីសិល្បៈនោះទៅ​ធ្វើផ្ទះ​ជូនព្រះរស់របស់លោក។លោកសៀរ៉ា ក៍ធ្លាប់បង្ហាញនូវការធ្វើ​ម្ហូបអា​ហារ ជូនម្ដាយជា​ប្រ​ចាំផងដែរ ហេតុនេះហើយបានជាលោកនៅដក់ជាប់អារម្មណ៍​ថាអ្នកធ្វើ​អត្ត​ឃាត នាំឲ្យឪពុក​ម្ដាយ​ទឹកភ្នែកមិនមែនជារឿងគួរឲ្យអាណិតឡើយ សម្រាប់​ទស្សនៈ​ផ្ទាល់ខ្លួន​របស់លោក ។

 គេកត់សម្គាល់ថាលោកសាយ សៀរ៉ា បានធ្លាក់ចុះការងារសិល្បៈប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ​​ដោយ​លោកអះអាងថាមានពេលខ្លះរហូតសឹងតែដាច់បាយទៀតផង ដែលបញ្ហានេះ​គេ​ជឿ​ថា​ព្រោះ​តែ«រលកក្រោយ ច្រានរលកមុន »។សៀរ៉ា រឹតតែខកចិត្តបន្ថែមទៀត ព្រោះបាន​រៀប​ចំឯកសារ និងអ៊ឺវ៉ាន់មួយចំនួនសម្រាប់ត្រៀមទៅច្រៀងសម្ដែងនៅប្រទេសអូស្រា្ដលី ទៅ​ហើយ​សម្រាប់ពិធីបុណ្យ​ចូលឆ្នាំខ្មែរ កន្លងទៅថ្មីៗនេះ តែបែជាខកខានទៅវិញដោយសារតែ​ឯកសារមិនគ្រប់គ្រាន់ ។យ៉ាងណាលោកថានឹងរៀប​ចំឯក​សារ​នេះជាថ្មីម្ដងទៀតក្រោយ​ចូលឆ្នាំខ្មែរហើយនេះ សង្ឃឹមថានឹងមិនបរាជ័យជាលើកទី២នោះទេ ខណៈ​​​​ដែលក្រៅពីអូ​ស្រា្ដ​លី នៅឆ្នាំ២០២៥ នេះលោកក៍មានបំណងចង់ចេញ​ទៅច្រៀងសម្ដែង​នៅអាមេរិកផងដែរ ។

 ទោះជាលោកសាយ សៀរ៉ា ថាមិនបានស្រក់ទឹកភ្នែករឿងអ្នកធ្វើអត្តឃាតមែន ប៉ុន្ដែ​កន្លងមកក៍មានតារាខ្លះសម្រេចចិត្តបញ្ចប់ជីវិតដោយវិធីខាងលើនេះដែរក្នុងនោះមានដូចជាអ្នកនាងឈិន សុរ៉ាវី បានចង ក កាលពីឆ្នាំ២០១៣ , តារាម៉ូដែលឈ្មោះអុល សម្ផស្ស ចងក សម្លាប់​ខ្លួនឆ្នាំ​២០១៤ ,តារាស៊ិចស៊ីកែវ សុរិយា ចងកសម្លាប់ខ្លួនឆ្នាំ២០១៧ និងកូនស្រី​តារា​កំប្លែងនាយត្រដក់ ឈ្មោះវ៉ាន់ ដាវីត ចងក សម្លាប់ខ្លួនឆ្នាំ២០២០ ជាដើម ។ប៉ុន្ដែតាម រយៈសារ​របស់​លោកសាយ សៀរ៉ា ប្រឆាំងការធ្វើអត្តឃាតខាងលើនេះគេជឿថាទាំង​តារានិងអ្នក​ក្រៅ​រង្វង់​សិ ល្បៈ នឹងកាត់បន្ថយចំនួនធ្វើអត្តឃាតជាមិនខាន ព្រោះមុននឹងធ្វើទង្វើបែបនោះត្រូវនឹក​ដល់ឪពុកម្ដាយមុនគេ ហើយបើលោតទឹក ឬចងកសម្លាប់ខ្លួន ដោយសាតែរឿងស្នេហា​ទៀត​នោះ​​គឺពិតជាធ្វើឲ្យឪពុកម្ដាយហូទឹកភ្នែកដោយគ្មានន័យដោយសារតែពួកគេជាមិនខាន ។

 លោកសាយ សៀរ៉ា និងអ្នកនាងផូ មុន្នីពៅ

សូមបញ្ជាក់ថាលោកសាយ សៀរ៉ា ឈានចូលវ័យជ្រេបន្ដិចទៅហើយ តែលោកមិន​ទាន់​កំណត់ពីពេលវេលាចូលរោងការនោះទេ ដោយពេលខ្លះថាលោកមានការខ្មាសអៀន និង​ក្មួយ​ៗ​លោកដែលពួកគេខ្លះកូន២-៣ទៅហើយ តែលោកនៅតែឯកោ។​ការពន្យា​ពេលយកប្រ​ពន្ធ​​របស់​លោកសៀរ៉ា នេះដែរគឺដូចគ្នាទៅនិងលោកទេព រិនដារ៉ូ ,យូ ឌីស្កូ ,ឆន សុវណ្ណារាជ ,ណុប បាយ៉ា​រិទ្ធ,នីកូ ,បញ្ញា សិទ្ធ  ជាដើមដែលឆ្នាំ២០២៥ នៅតែមិនប្រញ៉ាប់រឿងការប្រពន្ធ​ឡើយ​ ៕

លោកសាយ សៀរ៉ា និងអ្នកនាងចន ច័ន្ទលក្ខិណា

RELATED ARTICLES