Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកប្រាក់ចំណេញ AEON មុនគិតពន្ធ​ថយចុះ​​ ៣៣,១៤លានដុល្លារ

ប្រាក់ចំណេញ AEON មុនគិតពន្ធ​ថយចុះ​​ ៣៣,១៤លានដុល្លារ

AEON បណ្តាញព័ត៌មានបរទេស​ផ្សាយថា​ប្រាក់​ចំណេញ​មុនគិត​ពន្ធ​របស់​ក្រុមហ៊ុន​ AEON Co (M) Bhd សម្រាប់​ឆ្នាំ​សារពើពន្ធ​ដែល​បានបញ្ចប់​ត្រឹមថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៦ ថយចុះ​មកត្រឹម៣៣,១៤លានដុល្លារ​ធៀបនឹង​ឆ្នាំចាស់​២០១៥​​មាន​ចំនួន​៤៧,៥លានដុល្លារ ។

ក្រុមហ៊ុន​បានថ្លែងថា​ប្រតិបត្តិការ​របស់ខ្លួន​ក្នុងប្រទេស​ម៉ាឡេស៊ី​គឺ​ផ្អែក​តាម​ការ​​ចំណាយ​លើ​អត្រាការប្រាក់​និង​ប្រតិបត្តិការ​ខ្ពស់ជាងមុន​ក៏ដូចជា​​ថ្លៃដើម​​ដែល​ពាក់​ព័ន្ធ​នឹងការបើក​ស្តង់លក់ទំនិញនិង​ផ្សារថ្មី​ ។

ប្រាក់​ចំណូលរបស់​ក្រុមហ៊ុន​បានកើនឡើង​៥,៥%ឬស្មើនឹង៩១០,២១លាន​ដុល្លារ​​ធៀបនឹង​បរិមាណ​៨៦២,៩០​លានដុល្លារ​ដែលបាន​ចុះ​បញ្ជីក្នុង​ឆ្នាំ​២០១៥ ដែល​អាច​សន្មត់បានថា​ទទួលបានមកពី​ការបើក​ផ្សារថ្មី​របស់ខ្លួន ។

តែយ៉ាងណាក្រុមហ៊ុន AEON រំពឹងថា​ប្រតិបត្តិការ​របស់ខ្លួនក្នុង​ឆ្នាំ​២០១៧ នឹង​មានការប្រកួ​តប្រជែង​​ស្រប​តាម​​និន្នាការ​សេដ្ឋកិច្ច​ បរិយាកាស​ពាណិជ្ជកម្ម​និងការ​កើនឡើង​នៃការ​ចំណាយ​លើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃរបស់ប្រជាជន ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES