AEON៖ បណ្តាញព័ត៌មានបរទេសផ្សាយថាប្រាក់ចំណេញមុនគិតពន្ធរបស់ក្រុមហ៊ុន AEON Co (M) Bhd សម្រាប់ឆ្នាំសារពើពន្ធដែលបានបញ្ចប់ត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៦ ថយចុះមកត្រឹម៣៣,១៤លានដុល្លារធៀបនឹងឆ្នាំចាស់២០១៥មានចំនួន៤៧,៥លានដុល្លារ ។
ក្រុមហ៊ុនបានថ្លែងថាប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសម៉ាឡេស៊ីគឺផ្អែកតាមការចំណាយលើអត្រាការប្រាក់និងប្រតិបត្តិការខ្ពស់ជាងមុនក៏ដូចជាថ្លៃដើមដែលពាក់ព័ន្ធនឹងការបើកស្តង់លក់ទំនិញនិងផ្សារថ្មី ។
ប្រាក់ចំណូលរបស់ក្រុមហ៊ុនបានកើនឡើង៥,៥%ឬស្មើនឹង៩១០,២១លានដុល្លារធៀបនឹងបរិមាណ៨៦២,៩០លានដុល្លារដែលបានចុះបញ្ជីក្នុងឆ្នាំ២០១៥ ដែលអាចសន្មត់បានថាទទួលបានមកពីការបើកផ្សារថ្មីរបស់ខ្លួន ។
តែយ៉ាងណាក្រុមហ៊ុន AEON រំពឹងថាប្រតិបត្តិការរបស់ខ្លួនក្នុងឆ្នាំ២០១៧ នឹងមានការប្រកួតប្រជែងស្របតាមនិន្នាការសេដ្ឋកិច្ច បរិយាកាសពាណិជ្ជកម្មនិងការកើនឡើងនៃការចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា