Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកHuawei ប្រកៀកប្រកិតនឹង Apple ក្នុង​ទីផ្សារទូរស័ព្ទស្មាតហ្វូនពិភពលោកឆ្នាំនេះ

Huawei ប្រកៀកប្រកិតនឹង Apple ក្នុង​ទីផ្សារទូរស័ព្ទស្មាតហ្វូនពិភពលោកឆ្នាំនេះ

ទីផ្សារទូរស័ព្ទ៖ ទីភ្នាក់ងារស្រាវជ្រាវមួយបាន​ឲ្យ​ដឹងកាលពីម្សិលមិញថា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ Huawei Technologies បាន​កំណត់​ការ​បង្រួមផ្សារហ៊ុន​របស់ខ្លួនឲ្យ​ស្ថិត​នៅ​ចន្លោះ​យីហោ Apple ក្រោម​ ៥%​ នៅក្នុង​ទីផ្សារទូរស័ព្ទ​ស្មាតហ្វូន​ពិភព​លោក​ប្រចាំឆ្នាំ​២០១៧ ។

ក្រុមហ៊ុនស្រាវជ្រាវ TrendForce បានថ្លែងថា​ការលក់​ទូរស័ព្ទ​ស្មាតហ្វូន​លើពិភព​លោក​ត្រូវបានគេមើលឃើញថា​សម្រេចបានជាង​១,៤៤ប៊ីលាន​គ្រឿង​​ក្នុងឆ្នាំ​២០១៧នេះ ។ ក្នុងនោះ​​យីហោយក្ស​របស់ចិន Huawei ត្រូវបាន​គេ​ព្យាករថា​នឹង​​កាន់​កាប់​ភាគហ៊ុន ១១,៧%​នៃទី​ផ្សារពិភពលោក​ដែលតាមពីក្រោយ​ Apple ដែល​គ្រប់គ្រង​បាន​១៥,៧% ។ ពោលគឺ​ Huawei ស្ថិតនៅក្រោម​​ Apple ត្រឹមតែ​៤%​ប៉ុណ្ណោះ​នៅក្នុង​ផ្នែក​ផ្សារហ៊ុន​សម្រាប់ឆ្នាំនេះ ថយចុះ​៥,១%​ពី​អត្រា​ឆ្នាំ​ទៅ​ ។

បណ្តាក្រុមហ៊ុនផលិតទូរស័ព្ទ​របស់ចិន​​កំពុង​ពង្រីកនិង​ពង្រឹងផ្សារហ៊ុន​នៅ​ទូ​ទាំង​ពិភព​លោក​ជាពិសេស​ក្នុង​តំបន់​ដែលអ្នកមាន​ចំណូល​ខ្ពស់និងមធ្យម​ ហើយ​ក៏​ប្រែក្លាយជា​គូប្រជែង​របស់​យីហោយក្ស​កូរ៉េខាងត្បូង Samsung និង​ Apple ផងដែរ​​នេះបើតាមអ្នកវិភាគ​របស់ក្រុមហ៊ុនសាជីវកម្ម​ទិន្ន​ន័យ​អន្តរជាតិ​លោក Anthony Scarsella បានបង្ហើប ។

ក្រុមហ៊ុន​ដែលមាន​មូលដ្ឋានក្នុងទីក្រុង​ស៊ិនជិន​មួយនេះបាន​លើកឡើង​ថា​ Huawei បាន​បញ្ចេញ​ម៉ូដែល​ក្នុង​សែស្រឡាយ​របស់ខ្លួន​គឺ P10 អមដោយ​បច្ចេក​វិទ្យាកាមេរ៉ា​ Leica បំពាក់អេក្រង់កោង​នៅក្នុង​ការតាំងពិព័រណ៍​​បណ្តាញ​ចល័ត​ធំ​ជាងគេ​លើពិភពលោក​ដែល​ប្រ​ព្រឹត្តទៅក្នុង​ទីក្រុងបាសេឡូណា​ ប្រទេស​អេស្ប៉ាញ​ ហើយ​ថែមទាំងដាក់ទិសដៅ​ក្លាយជា​អ្នកលក់ផលិត​ទូរស័ព្ទលំដាប់​ថ្នាក់​លេខ១នៅលើសកលលោកទៀតផងនៅ​ឆ្នាំ​២០២០ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES