ទីផ្សារទូរស័ព្ទ៖ ទីភ្នាក់ងារស្រាវជ្រាវមួយបានឲ្យដឹងកាលពីម្សិលមិញថាក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies បានកំណត់ការបង្រួមផ្សារហ៊ុនរបស់ខ្លួនឲ្យស្ថិតនៅចន្លោះយីហោ Apple ក្រោម ៥% នៅក្នុងទីផ្សារទូរស័ព្ទស្មាតហ្វូនពិភពលោកប្រចាំឆ្នាំ២០១៧ ។
ក្រុមហ៊ុនស្រាវជ្រាវ TrendForce បានថ្លែងថាការលក់ទូរស័ព្ទស្មាតហ្វូនលើពិភពលោកត្រូវបានគេមើលឃើញថាសម្រេចបានជាង១,៤៤ប៊ីលានគ្រឿងក្នុងឆ្នាំ២០១៧នេះ ។ ក្នុងនោះយីហោយក្សរបស់ចិន Huawei ត្រូវបានគេព្យាករថានឹងកាន់កាប់ភាគហ៊ុន ១១,៧%នៃទីផ្សារពិភពលោកដែលតាមពីក្រោយ Apple ដែលគ្រប់គ្រងបាន១៥,៧% ។ ពោលគឺ Huawei ស្ថិតនៅក្រោម Apple ត្រឹមតែ៤%ប៉ុណ្ណោះនៅក្នុងផ្នែកផ្សារហ៊ុនសម្រាប់ឆ្នាំនេះ ថយចុះ៥,១%ពីអត្រាឆ្នាំទៅ ។
បណ្តាក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិនកំពុងពង្រីកនិងពង្រឹងផ្សារហ៊ុននៅទូទាំងពិភពលោកជាពិសេសក្នុងតំបន់ដែលអ្នកមានចំណូលខ្ពស់និងមធ្យម ហើយក៏ប្រែក្លាយជាគូប្រជែងរបស់យីហោយក្សកូរ៉េខាងត្បូង Samsung និង Apple ផងដែរនេះបើតាមអ្នកវិភាគរបស់ក្រុមហ៊ុនសាជីវកម្មទិន្នន័យអន្តរជាតិលោក Anthony Scarsella បានបង្ហើប ។
ក្រុមហ៊ុនដែលមានមូលដ្ឋានក្នុងទីក្រុងស៊ិនជិនមួយនេះបានលើកឡើងថា Huawei បានបញ្ចេញម៉ូដែលក្នុងសែស្រឡាយរបស់ខ្លួនគឺ P10 អមដោយបច្ចេកវិទ្យាកាមេរ៉ា Leica បំពាក់អេក្រង់កោងនៅក្នុងការតាំងពិព័រណ៍បណ្តាញចល័តធំជាងគេលើពិភពលោកដែលប្រព្រឹត្តទៅក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ហើយថែមទាំងដាក់ទិសដៅក្លាយជាអ្នកលក់ផលិតទូរស័ព្ទលំដាប់ថ្នាក់លេខ១នៅលើសកលលោកទៀតផងនៅឆ្នាំ២០២០ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា