បែកធ្លាយ! ក្រុមហ៊ុនបច្ចេកវិទ្យាធំមួយរបស់ចិនយីហោ ZTE កាលពីម្សិលមិញនេះបានបង្ហាញដល់អតិថិជននូវអ្វីដែលខ្លួនអះអាងថាជាទូរស័ព្ទស្មាតហ្វូនបំពាក់បច្ចេកវិទ្យាអ៊ីនធើរណេតល្បឿនលឿនជំនាន់ទី៥ឬ 5G លើកដំបូងលើពិភពលោកនៅឆ្នាំ២០២០ខាងមុខ ។
ក្រុមហ៊ុនបានថ្លែងថាទូរស័ព្ទកម្រិត Gigbit នេះគឺស្មាតហ្វូនដំបូងគេបង្អស់នៅលើសកលលោកដែលអាច Download បានក្នុងល្បឿនលឿនរហូតដល់ទៅ១ Gigabit ក្នុងមួយវិនាទីលឿនជាងបច្ចេកវិទ្យា 4G ១០ដងដែលប្រើប្រាស់នាពេលបច្ចុប្បន្ន។
ទោះជាយ៉ាងណាអ្នកនាំពាក្យរបស់ក្រុមហ៊ុន ZTE បានថ្លែងថាបច្ចេកវិទ្យា 5G នឹងស្ថិតក្នុងចំណោមអាទិភាពចម្បងមួយនៃការអភិវឌ្ឍនៅទូទាំងពិភពលោករបស់ក្រុមហ៊ុន ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា