Monday, November 25, 2024
Homeតារាខ្មែរជេន សាយចៃ ចាប់ដៃតារាថៃ ឃោសនាលក់សាប៊ូ

ជេន សាយចៃ ចាប់ដៃតារាថៃ ឃោសនាលក់សាប៊ូ

ស្ថិតក្នុងសម្លៀកបំពាក់ប្រពៃណីរបស់ថៃ ដោយមានទាំងពាក់មកុដតំណាងឲ្យកញ្ញារបស់ព្រះរាជាណាចក្រថៃ ផងនោះ ស្រីស្អាតជាតារាម៉ូឌែលទាំង៣ របស់ថៃ មាននាងហ្លុយ, ម៉ាក មៀវ និងរេ រួមទាំងតារាចម្រៀងខ្មែរសុរិន្ទ ជេន សាយចៃ ដែលគ្រងឈុតប្រពៃណីខ្មែរ ផងនោះ ពិតជាធ្វើឲ្យអ្នកដំណើរនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលតារាទាំង៤ ដើរចេញមកដល់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញនោះ។ អ្នកសារព័ត៌មានជាច្រើនបានទៅផ្ដិតរូបតារាខ្មែរសុរិន្ទ និងថៃ ដែលសុទ្ធតែមានស្នាមញញឹមដូចគ្នានោះ ហើយគេឃើញពិធីការិនីថន លក្ខិណា ជាអ្នកអត្ថាធិប្បាយ និងបកប្រែជាភាសាថៃ មកខ្មែរ។

តាមអ្នករៀបចំកម្មវិធីបានឲ្យដឹងថា តារាស្រីស្អាតទាំង៣របស់ថៃ រួមទាំងតារាខ្មែរសុរិន្ទ អ្នកនាងជេន សាយចៃ នោះ រួមដំណើរ មកកម្ពុជានៅពេលនេះ គឺដើម្បីផ្សព្វផ្សាយសាប៊ូអារ៉ាប់ខ្ញី នៅក្នុងកម្មវិធីពិពណ៌ពាណិជ្ជកម្មមួយ នៅមជ្ឍមណ្ឌលកោះពេជ្រ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែមីនា ២០១៧ ហើយមានរយៈពេល៥ថ្ងៃឯណោះ ដើម្បីឲ្យប្រជាជនខ្មែរបានស្គាល់ពីផលិតផលសាប៊ូអារ៉ាប់ខ្ញី ដែលជាសប៊ូកំពុងតែទទួលបានការគាំទ្ររច្រើននៅស្រុកថៃ របស់ក្រុមហ៊ុនហ្វាយខោវ៉ៃ ហើយនាំចូលទីផ្សារកម្ពុជា ដោយក្រុមហ៊ុនសហគ្រាសនាគរាជភ្នំពេញ១៩៦៣។

​តារាថៃ នាងហ្លុយ បានឲ្យដឹងថា ”សាប៊ូអារ៉ាប់ខ្ញី ជាសាប៊ូដែលគ្មានជាតិគីមី ធ្វើពីខ្ញី ហើយប្រើទៅធ្វើឲ្យស្បែកស្រស់ស្អាតសខ្ចីក្មេងជាងវ័យ ដែលផលិតពីធម្មជាតិសុទ្ធសាធ ។​ពីមុនខ្ញុំខ្មៅទេ តែពេលខ្ញុំប្រើសាប៊ូអារ៉ាប់ខ្ញីនេះទៅ ធ្វើឲ្យស្បែកខ្ញុំសស្អាត។ សាប៊ូនេះមានលក់ជិត១ឆ្នាំហើយ នៅថៃ ដែលពេលនេះកំពុងតែមានការគាំទ្រច្រើន ព្រោះគ្រាន់តែរយៈពេល៣ខែប៉ុណ្ណោះ សាប៊ូខ្ញីលក់បានជាង ១៦០០០០០០ ដុំឯណោះ។ ក្រៅពីមកណែនាំឲ្យបងប្អូនបានស្គាល់ពីសាប៊ូអារ៉ាប់ខ្ញីនោះ ពួកខ្ញុំក៏មានការសម្ដែងជាសិល្បៈផងដែរ នៅថ្ងៃតាំងពិពណ៌នោះ”។

 

ដោយឡែកតារាចម្រៀងខ្មែរសុរិន្ទ ដែលមានសំនៀងរដឺន និងជាតារារបស់ផលិតកម្មថោន បានប្រាប់ដែរថា ”នៅថ្ងៃតាំងពិពណ៌នោះ ខ្ញុំក៏មានបទចម្រៀងច្រៀងបំពេរជូនបងប្អូនទស្សនាឲ្យបានរីករាយទាំងអស់គ្នាផងដែរ”។

នេះជាលើកទី១ផងដែរ ដែលអ្នកនាងជេន សាយចៃ បានចេញមុខឃោសនាឲ្យសាប៊ូអារ៉ាប់ខ្ញី រួមគ្នាជាមួយតារាម៉ូឌែលថៃ ដ៏ល្បីឈ្មោះ និងជាតំណាងរបស់សាប៊ូអារ៉ាប់ខ្ញី ដែលគេសង្ឃឹមថា ព្រឹត្តិការណ៍នោះនឹងធ្វើឲ្យទស្សនិកជនទៅទស្សនាច្រើន នឹងទទួលបានភាពរីករាយជាមិនខាន៕

RELATED ARTICLES