អុីរ៉ង់៖ អគ្គនាយកទីភ្នាក់ងាររដ្ឋផ្នែកផ្សព្វផ្សាយវិនិយោគនិងនាំចេញក្រោមចំណុះក្រសួងសេដ្ឋកិច្ចលោក Altynbek Orozbekov បានឲ្យដឹងថារដ្ឋាភិបាលកៀហ្ស៊ីស៊ី ស្ថានគ្រោងនឹងនាំចេញសាច់ជាង៣៥០តោនទៅកាន់ទីផ្សារអ៊ីរ៉ង់ក្នុងឆ្នាំ២០១៧ ។
លោកបានថ្លែងថាតាមរបាយការណ៍របស់គេហទំព័រ akipress.com បានចេញផ្សាយកាលពីថ្ងៃអង្គារថាក្នុងឆ្នាំ២០១៦ កៀហ្ស៊ីស៊ីស្ថានបាននាំចេញសាច់ក្លាសេចំនួន១៥០តោនទៅកាន់ប្រទេសអ៊ីរ៉ង់ ។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអ៊ីរ៉ង់ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៣ខែកុម្ភះ លោក Orozbekov បានជួបជាមួយនិងមន្ត្រីរបស់បណ្តាក្រុមហ៊ុនក្នុងស្រុកមួយចំនួនដើម្បីពិភាក្សាលើការបង្កើនការផ្គត់ផ្គង់សាច់របស់កៀហ្ស៊ីស៊ីស្ថានដល់អ៊ីរ៉ង់ ។
ទន្ទឹមនិងនេះបញ្ហាចោទអំពីគម្រោងវិនិយោគក្នុងឧស្សាហកម្មសំណង់កៀហ្ស៊ីស៊ីស្ថានក៏ត្រូវបានលើកយកមកពិភាក្សាគ្នាក្នុងជំនួបនោះផងដែរ ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី១៣ខែកុម្ភះ រដ្ឋមន្ត្រីកសិកម្មលោក Nurbek Murashev បានថ្លែងថាអ៊ីរ៉ង់បានបញ្ជាទិញសាច់ពីប្រទេសកៀហ្ស៊ីស៊ីស្ថានចំនួន១.០០០តោន ប៉ុន្តែប្រទេសនេះមិនអាចបំពេញតាមការកុម្ម៉ង់ទិញនោះដោយសារតែយើងមិនផ្តល់ការផ្គត់ផ្គង់គ្រប់ចំនួនបាន ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា