Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកកៀហ្ស៊ីសុីស្ថាន នឹងនាំចេញ​សាច់ ​ទៅអុីរ៉ង់​៣៥០តោន ​ក្នុងឆ្នាំ​២០១៧

កៀហ្ស៊ីសុីស្ថាន នឹងនាំចេញ​សាច់ ​ទៅអុីរ៉ង់​៣៥០តោន ​ក្នុងឆ្នាំ​២០១៧

អុីរ៉ង់៖ អគ្គនាយកទីភ្នាក់ងារ​រដ្ឋផ្នែកផ្សព្វផ្សាយ​វិនិយោគនិង​នាំចេញ​ក្រោម​ចំណុះ​ក្រសួងសេដ្ឋកិច្ចលោក Altynbek Orozbekov ​បាន​ឲ្យ​ដឹងថា​រដ្ឋាភិបាល​កៀហ្ស៊ី​ស៊ី ស្ថានគ្រោងនឹងនាំចេញ​សាច់​ជាង​៣៥០​តោន​ទៅកាន់​ទីផ្សារអ៊ីរ៉ង់​ក្នុង​ឆ្នាំ​២០១៧ ។

លោកបាន​ថ្លែងថាតាមរបាយការណ៍​របស់គេហទំព័រ akipress.com ​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃអង្គារ​ថា​ក្នុងឆ្នាំ​២០១៦ កៀហ្ស៊ីស៊ីស្ថាន​បាន​នាំចេញ​សាច់​ក្លាសេ​ចំនួន​​១៥០​តោន​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់​ ។

ក្នុង​អំឡុងពេល​នៃដំណើរទស្សនកិច្ច​របស់លោក​ទៅកាន់ប្រទេស​អ៊ីរ៉ង់​ចាប់ពី​ថ្ងៃទី​១៩​ដល់ថ្ងៃទី​២៣​ខែ​កុម្ភះ​ លោក Orozbekov បាន​ជួប​ជាមួយ​និង​មន្ត្រី​របស់​បណ្តា​ក្រុមហ៊ុនក្នុងស្រុក​​មួយចំនួន​ដើម្បី​ពិភាក្សា​លើ​ការ​បង្កើនការផ្គត់ផ្គង់​សាច់របស់​កៀហ្ស៊ីស៊ីស្ថាន​ដល់​អ៊ីរ៉ង់ ។

ទន្ទឹមនិងនេះ​បញ្ហាចោទ​អំពីគម្រោងវិនិយោគ​ក្នុងឧស្សាហកម្ម​សំណង់​កៀហ្ស៊ី​ស៊ី​ស្ថាន​ក៏ត្រូវបានលើកយកមកពិភាក្សា​គ្នា​ក្នុង​ជំនួបនោះផងដែរ ។

គួរបញ្ជាក់ថា​កាលពីថ្ងៃទី​១៣ខែកុម្ភះ​ រដ្ឋមន្ត្រី​កសិកម្ម​លោក​ Nurbek Murashev បានថ្លែងថា​អ៊ីរ៉ង់​បាន​បញ្ជាទិញ​សាច់​ពី​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​ចំនួន​១.០០០​តោន​ ប៉ុន្តែ​ប្រទេស​នេះ​មិនអាច​បំពេញ​តាម​ការ​កុម្ម៉ង់ទិញនោះ​ដោយសារតែ​យើង​មិន​ផ្តល់ការផ្គត់ផ្គង់គ្រប់ចំនួនបាន ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES