Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកបទពិសោធន៍ កូរ៉េ ​អាច​ដើរតួនាទីជាគំរូ​ក្នុងការ​អភិវឌ្ឍអាស៊ី

បទពិសោធន៍ កូរ៉េ ​អាច​ដើរតួនាទីជាគំរូ​ក្នុងការ​អភិវឌ្ឍអាស៊ី

កូរ៉េខាងត្បូង៖ មន្ត្រី​ជាន់ខ្ពស់​មួយរូបដែលបម្រើការ​នៅ​គ្រឹះស្ថាន​អន្តរជាតិ​មួយ​បាន​ថ្លែងថា​កូរ៉េខាងត្បូង​នឹង​ដើរតួនាទី​កាន់តែ​ធំ​ក្នុងការ​វិនិយោគ​របស់​អាស៊ី​​នូវ​ភាព​អាចទ្រទ្រង់រួច​នៃហេដ្ឋារចនាសម្ព័ន្ធ​តាមរយៈ​បទពិសោធន៍របស់ខ្លួន​ក្នុង​ការ​​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​វិនិយោគ​​យ៉ាងរឹងមាំ​។

អនុប្រធាន​ធនាគារ​វិនិយោគហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី AIIB ដែលដឹកនាំដោយ​ចិន​លោក Danny Alexander បានថ្លែង​ក្នុងកិច្ចសម្ភាសន៍​មួយ​ជាមួយទីភ្នាក់ងារ​ព័ត៌មាន​យ៉ុងហាប់​ក្នុងទីក្រុងសេអ៊ូល​ថា​ <<ខ្ញុំចង់និយាយថា​កូរ៉េ​គឺជា​សមាជិក​ដ៏​សំខាន់មួយ​របស់ធនាគារ​របស់​យើង​>> ។ ម្យ៉ាងវិញទៀត​បទពិសោធន៍​របស់កូរ៉េ​នៃ​ការ​​អភិវឌ្ឍសេដ្ឋកិច្ច​យ៉ាងលឿននិង​រីកចំរើនរុងរឿង​រហូត​ដល់កម្រិត​ស្តង់ដារ​ខ្ពស់​៥០ឆ្នាំមកនេះ​គឺជា​អ្វី​ដែល​សំខាន់បំផុតជា​គំរូ​សម្រាប់​ក្នុង​តំបន់​អាស៊ី​។

ធនាគារ AIIB ត្រូវបានបង្កើតឡើង​ជា​ផ្លូវការ​កាលពីថ្ងៃទី​១៦ខែមករា​ដែល​មាន​សមាជិក​ស្ថាបនិក​ចំនួន៥៧​ក្នុងនោះ​ក៏រាប់បញ្ចូល​កូរ៉េខា​ងត្បូងផងដែរ​ ហើយ​ធនាគារនេះ​បង្កើតឡើង​ដើម្បី​នឹង​ផ្សព្វផ្សាយនូវ​កំណើន​សេដ្ឋកិច្ច​ក្នុងតំបន់​អាស៊ី​តាមរយៈ​ការគាំទ្រ​ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ ។ កូរ៉េ​មាន​ភាគហ៊ុន​៣,៨១%​ស្ថិតក្នុង​ចំណោម​បណ្តាប្រទេស​ជាសមាជិកធំជាងគេ​បំផុត​ទី​៥​។

គួរកត់សម្គាល់ថា​នៅជុំវិញ​ពិភពលោក​ ប្រជាជន​យល់ថា​ការវិនិយោគ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​គឺជា​សសៃឈាមដ៏​សំខាន់​មួយ​ក្នុងការ​ពង្រី​ក​នូវភាព​រីកចំរើនរុងរឿង​នៃ​សេដ្ឋកិច្ច ការធ្វើឲ្យ​ប្រសើរឡើងនូវ​បទដ្ឋានរស់នៅ​របស់ប្រជាជន​និង​បម្រែ​ប្រួលតាមបរិយាកាស​ជាដើម ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES