កូរ៉េខាងត្បូង៖ មន្ត្រីជាន់ខ្ពស់មួយរូបដែលបម្រើការនៅគ្រឹះស្ថានអន្តរជាតិមួយបានថ្លែងថាកូរ៉េខាងត្បូងនឹងដើរតួនាទីកាន់តែធំក្នុងការវិនិយោគរបស់អាស៊ីនូវភាពអាចទ្រទ្រង់រួចនៃហេដ្ឋារចនាសម្ព័ន្ធតាមរយៈបទពិសោធន៍របស់ខ្លួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងវិនិយោគយ៉ាងរឹងមាំ។
អនុប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី AIIB ដែលដឹកនាំដោយចិនលោក Danny Alexander បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មានយ៉ុងហាប់ក្នុងទីក្រុងសេអ៊ូលថា <<ខ្ញុំចង់និយាយថាកូរ៉េគឺជាសមាជិកដ៏សំខាន់មួយរបស់ធនាគាររបស់យើង>> ។ ម្យ៉ាងវិញទៀតបទពិសោធន៍របស់កូរ៉េនៃការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងលឿននិងរីកចំរើនរុងរឿងរហូតដល់កម្រិតស្តង់ដារខ្ពស់៥០ឆ្នាំមកនេះគឺជាអ្វីដែលសំខាន់បំផុតជាគំរូសម្រាប់ក្នុងតំបន់អាស៊ី។
ធនាគារ AIIB ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីថ្ងៃទី១៦ខែមករាដែលមានសមាជិកស្ថាបនិកចំនួន៥៧ក្នុងនោះក៏រាប់បញ្ចូលកូរ៉េខាងត្បូងផងដែរ ហើយធនាគារនេះបង្កើតឡើងដើម្បីនឹងផ្សព្វផ្សាយនូវកំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ីតាមរយៈការគាំទ្រការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ។ កូរ៉េមានភាគហ៊ុន៣,៨១%ស្ថិតក្នុងចំណោមបណ្តាប្រទេសជាសមាជិកធំជាងគេបំផុតទី៥។
គួរកត់សម្គាល់ថានៅជុំវិញពិភពលោក ប្រជាជនយល់ថាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគឺជាសសៃឈាមដ៏សំខាន់មួយក្នុងការពង្រីកនូវភាពរីកចំរើនរុងរឿងនៃសេដ្ឋកិច្ច ការធ្វើឲ្យប្រសើរឡើងនូវបទដ្ឋានរស់នៅរបស់ប្រជាជននិងបម្រែប្រួលតាមបរិយាកាសជាដើម ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា