Saturday, June 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រមូលអ្នកសុំទាន ១៩នាក់ ដាក់មណ្ឌលសង្គមកិច្ច

ប្រមូលអ្នកសុំទាន ១៩នាក់ ដាក់មណ្ឌលសង្គមកិច្ច

ភ្នំពេញ ៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្យទា រាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលសាលាសង្កាត់ចោមចៅទី៣ និងនគរបារបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅប្រមូល អ្នកសុំទាន ជនអនាថា និងជន ងាយរងគ្រោះ ជិត២០នាក់ ដែលស្នាក់នៅបែបអនាធិបតេយ្យតាមទីសាធារណៈ ហើយតែងតែចេញដើរសុំទាននៅតាមភ្លើងស្តុប តាមទីប្រជុំជន ជាពិសេសនៅតាមភូមិឋាននានា រំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋរាល់ថ្ងៃ យកទៅដាក់ក្នុងមណ្ឌល។

យុទ្ធនាការនេះ បានធ្វើឡើង កាលវេលាម៉ោង១១ព្រឹក ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងដីឡូត៌ទំនេរមួយកន្លែង និងនៅក្រោមស្ពានអាកាសមហាវិថីស៊ី ជីនពីង ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

ជាលទ្ធផល កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ប្រមូលក្រុមអ្នកសុំទាន ជនអនាថា និងជនងាយរងគ្រោះ បានចំនួន១៩នាក់ ក្នុងនោះមាន បុរសចំនួន១៣នាក់ និងស្ត្រី ចំនួន៦នាក់។

មន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្យទា រាជធានីភ្នំពេញ បានឱ្យដឹងថា យុទ្ធនាការប្រមូលក្រុមអ្នកសុំទាន ជនអនាថា និងជនងាយរងគ្រោះនេះធ្វើនៅតាមខណ្ឌទាំង១៤ ទូទាំងរាជធានីភ្នំពេញ ពុំមែនធ្វើឡើង តែនៅក្នុងខណ្ឌពោធិ៍សែនជ័យ ១ប៉ុណ្ណោះទេ ក្នុង គោលបំណងលុបបំបំបាត់ភាពអនាធិបតេយ្យ និងភាពអា ក្រក់មើលនៅតាមទីសាធារណៈ ក្នុងរាជធានីភ្នំពេញ និងដើម្បីសុខសុវត្ថិភាពដល់អ្នកទាំងនេះផង និងបំបាត់ការធុញទ្រាន់ និងភ័យខ្លាចដល់ប្រជាពលរដ្ឋ ដែលបង្កឡើងដោយពួកជនទាំងនេះផងដែរ ។

ប្រភពដដែល បានឱ្យដឹងបន្តទៀតថា ក្រោយពីប្រមូលបានហើយ អាជ្ញាធរ បានបញ្ជូនក្រុមអ្នកសុំទាន ជនអនាថា និងជនងាយរងគ្រោះទាំងអស់នេះ ទៅកាន់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្យទា រាធានីភ្នំពេញ ដើម្បីឱ្យពួកគាត់នៅក្នុងមណ្ឌល មានអាហារហូបចុកគ្រប់គ្រាន់ និងមានកន្លែងស្នាក់នៅសមរម្យ កុំឱ្យពួកគាត់ស្នាក់នៅបែបអនាធិបតេយ្យនៅតាមទិសាធារណៈនានាទៀត។ ជាពិសេស ឈប់ឱ្យពួកគាត់ដើរសុំទាននៅតាមតំបន់ភ្លើងស្តុប ឬតាមទីប្រជុំជន និងតាមភូមិឋាននានា រំខានដល់ការរស់នៅ និងការប្រកបរបររកស៊ីរបស់ប្រជាពលរដ្ឋតទៅទៀត ហើយក៏ប្រឈមនឹងគ្រោះថ្នាក់ទៀតផង៕

RELATED ARTICLES