Saturday, June 7, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចទូរស័ព្ទ១៤០គ្រឿង ជា.../ប់ខ្នោះ១

លួចទូរស័ព្ទ១៤០គ្រឿង ជា…/ប់ខ្នោះ១

ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានបង្ហា ញមុខជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ៤នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទ ជាង១០០គ្រឿង នៅក្រុមហ៊ុនកាស៊ីណូ ហ្គោលដិន បានសម្រេចហើយព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចជំនាញចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួន យកមកសាកសួរ រហូតបញ្ចប់នីតិវិធី និងត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមច្បាប់។

ករណីលួចទូរស័ព្ទនេះ បានកើតឡើង កាលពីថ្ងៃទី២៣ និងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ នៅក្រុមហ៊ុនកាស៊ីណូ ហ្គោលដិន ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ប្រព្រឹត្តដោយជនសង្ស័យចំនួន៤នាក់ មិនស្គាល់អត្តសញ្ញាណ។ ចំណែកសម្ភារៈបាត់បង់ រួមមាន ទូរស័ព្ទ  iPhone 8 ចំនួន១២០គ្រឿង និង ទូរស័ព្ទ iPhone X ចំនួន២០គ្រឿង។

ក្រោយពេលកើតហេតុ ក្រុមហ៊ុនបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ ហើយកម្លាំងកម្លាំងអធិការដ្ឋាន នគរបាល ក្រុងព្រះសីហនុ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះទូច រុន នៅវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។

ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថា មានពាក់ព័ន្ធក្នុងករណីនេះ និងបានទទួលប្រាក់ តែ១៨ម៉ឺនរៀលប៉ុណ្ណោះ ពីបុរសឈ្មោះ តាហុក ។ កម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវស្វែងរកជនសង្ស័យផ្សេងទៀត។ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES