Sunday, June 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រា.../បគ្រឿងញៀន ឃាត់ខ្លួន១៣នាក់

បង្ក្រា…/បគ្រឿងញៀន ឃាត់ខ្លួន១៣នាក់

ខេត្តព្រះសីហនុ ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ចំនួន១៣នាក់ (ស្រី០៣នាក់) រួមនិងវត្ថុតាង ពាក់ព័ន្ធករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទៅសាលាដំបូងខេត្តព្រះសីហនុ។

ជនសង្ស័យទាំង១៣នាក់ ត្រូវបានបង្ក្រាប ឃាត់ខ្លួន នៅចំណុចបន្ទប់ជួល ចំនួន២ទីតាំង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៤ និងភូមិ២ សង្កាត់លេខ២ ក្នុងក្រុងព្រះសីហនុ ក្នុងនោះមានជនសង្ស័យ ចំនួន០១នាក់ ជនជាតិវៀត ណាម ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយសារមានបញ្ហាសុខភាព លើសសម្ពាធឈាម។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចកងរាជអាវុធហត្ថ បានចាប់ដកហូតវត្ថុតាងបទល្មើស រួមមាន ៖  ម្សៅសថ្លា ចំនួន០៣កញ្ចប់ ទម្ងន់១.១៣ក្រាម, ម្សៅពណ៌ស ០២កញ្ចប់ ទម្ងន់៨.០១ក្រាម, កញ្ចប់រូបសេះពណ៌ទឹក មាស ចំនួន០៣កញ្ចប់ ទម្ងន់២៨.៥៤ក្រាម ម្សៅពណ៌ផ្កាឈូក ០២កញ្ចប់ ទម្ងន់១.៦ក្រាម, ថ្នាំគ្រាប់ពណ៌ ក្រហម ២៥គ្រាប់ ទម្ងន់៣.០៧ក្រាម, កញ្ចប់ពណ៌ខៀវ ០២កញ្ចប់ ទម្ងន់៩.០៤ក្រាម, កញ្ចប់ពណ៌ផ្ទៃមេឃ ០១កញ្ចប់ ទម្ងន់៤.២៤ក្រាម, កញ្ចប់ពណ៌ក្រហម ០១កញ្ចប់ ទម្ងន់៨.៤១ក្រាម, កញ្ចប់ពណ៌ឈាមជ្រូក ០១កញ្ចប់ ទម្ងន់២.៩៧ ក្រាម, ជញ្ជីង០១ ទូរសព្ទដៃ ១៦គ្រឿង បារីអេឡិចត្រូនិច ១៦ដើម ក្បាល១៦, ម៉ូតូ ០៣គ្រឿង ភ្លើងវិល ០២ ជ្រុញ០១ ម្សៅពណ៌ស ០២កញ្ចប់ ទម្ងន់៣,៩១ក្រាម និងដែកកេះ ចំនួន០២។

ជនសង្ស័យប្រុសស្រីទាំង១៣នាក់ខាងលើ ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារខេត្តព្រះសីហនុ ដើម្បីរង់ចាំកាត់ទោសតាមច្បាប់៕

RELATED ARTICLES