Sunday, June 8, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតៃកុងស្រវឹង បើករថយន្តចងកំហឹងនឹងសួនផ្លូវ

តៃកុងស្រវឹង បើករថយន្តចងកំហឹងនឹងសួនផ្លូវ

ភ្នំពេញ ៖ បុរសម្នាក់ បានបើករថយន្តក្នុងស្ថានភាពស្រវឹង ជ្រុលទៅបុកខឿនសួនច្បារពុះចែកទ្រូងផ្លូវ បង្កការខូចខាតទាំងសួន និងរថយន្ត។

 ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទី យប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចក្បែររង្វង់មូលនាងមច្ឆា ស្ថិតនៅលើកំណាត់ផ្លូវ OCIC សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។តាមសម្តីម្ចាស់រថយន្ត បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើកបររថយន្តម៉ាក តូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2CD-3485 ចេញពីកម្មវិធីរៀបការគេ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ លុះមកដល់ក្បែររង្វង់មូលនាងមច្ឆា ដោយសារស្រវឹង គាត់បានជ្រុលបុកឡើងសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបែកថ្មសួន និងខូចខាតរថយន្តមួយកំណាត់ខាងមុខខាងស្តាំ កល់ជាប់នៅលើសួន មិនអាចបន្តដំណើរទៅមុខ ទៀតបាន ព្រមទាំងស្លាក់សញ្ញាប្រាប់ទិសដៅចរាចរណ៍ ១ថែមទៀត ។ ករណីខាងលើនេះ មិនបានបង្កឲ្យនរណាម្នាក់រងរបួសនោះទេ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញមូលដ្ឋាន និងចរាចរណ៍ បានចុះមកធ្វើការវាស់វែង ព្រមទាំងបាននាំខ្លួនម្ចាស់រថយន្តបង្កហេតុខាងលើ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីធ្វើការសាកសួរ។ ចំណែករថយន្តខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ យកទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយបន្តតាមនីវិធី ៕

RELATED ARTICLES