ទេសចរណ៍៖ ទីភ្នាក់ងារស្ថិតិកណ្តាលបានរាយការណ៍ថាក្នុងអំឡុងខែមករាដើមឆ្នាំ២០១៧នេះឥណ្ឌូណេស៊ីបានទាក់ទាញភ្ញៀវទេសចរបរទេសឲ្យចូលមកទស្សនាប្រទេសរបស់ខ្លួនចំនួន១,០៣លាននាក់កើនឡើង២៦,៥៨%ពីរយៈពេលដូចគ្នាកាលពីឆ្នាំទៅដែលមានត្រឹមតែ៨១៤.៣០០នាក់ប៉ុណ្ណោះ ។
ប្រធានអង្គភាពស្ថិតិកណ្តាលលោក Suhariyanto បានថ្លែងក្នុងអំឡុងសន្និសិទកាសែតកាលពីថ្ងៃពុធថា បើទុកជាយ៉ាងណាក៏ដោយតួលេខក្នុងខែមករាឆ្នាំ២០១៧ គឺមានអត្រាទាបជាងខែធ្នូឆ្នាំ២០១៦រហូតដល់ទៅ៧,៤២%ឯណោះ ។
លោកបានថ្លែងថាការកើនឡើងនៃបរិមាណភ្ញៀវទេសចរក្នុងខែធ្នូឆ្នាំទៅនេះ គឺដោយសារតែមានការជួយជំរុញតាមរយៈថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីនិងថ្ងៃបុណ្យណូអែល ។
ការិយាល័យខាងលើបានរាយការណ៍ផងដែរថាការធ្វើដំណើរកាត់តាមច្រកសំខាន់ៗចំនួន១៩ ឈានដល់៩៣០.៩៣០នាក់ហើយខណៈដែលតាមច្រកដទៃសម្រេចបានតែ៩៩.៨០០នាក់ ។
ចិនបាននាំមកនូវភ្ញៀវទេសចរច្រើនជាងគេបំផុតគឺប្រមាណជា២០០.១៩០នាក់ធៀបនឹងបរិមាណ១១៤.៧៧០នាក់ក្នុងខែមករាឆ្នាំ២០១៦ ដែលតាមពីក្រោយដោយសិង្ហបុរីដែលកើនឡើងដល់១០០.៨៦០នាក់ពីបរិមាណ៩៦.៧៩០នាក់។ ចំណែកលេខរៀងបន្ទាប់ពីភ្ញៀវមកពីអូស្ត្រាលីមានចំនួន១០០.៨៦០នាក់កើនពីបរិមាណ៩៤.៣៧០នាក់ហើយអ្នកទេសចរម៉ាឡេស៊ីម៉ាឡេស៊ីចំនួន៩៧.៣៧០នាក់កើនពីបរិមាណ៨៣.៣៧០នាក់ ។
ទោះជាយ៉ាងណាលោក Suhariyadi បានបន្ថែមថាការិយាល័យស្ថិតិកណ្តាលក៏បានកត់សម្គាល់ពីការកើនឡើងកម្រិតខ្ពស់នៃភ្ញៀវទេសចរមកពីឥណ្ឌាដែលកើនពី២៥.៥៩០នាក់ដល់៣៨.៦៧០នាក់ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា