Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកឥណ្ឌូណេសុី ស្រូបយក​ភ្ញៀវទេសចរ​ បាន​១,០៣លាននាក់​ក្នុងខែ​មករា

ឥណ្ឌូណេសុី ស្រូបយក​ភ្ញៀវទេសចរ​ បាន​១,០៣លាននាក់​ក្នុងខែ​មករា

ទេសចរណ៍៖ ទីភ្នាក់ងារស្ថិតិកណ្តាល​បានរាយការណ៍ថា​ក្នុងអំឡុងខែ​មករា​ដើម​ឆ្នាំ២០១៧​នេះ​ឥណ្ឌូណេស៊ី​បានទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេសឲ្យ​ចូលមក​ទស្ស​នា​ប្រទេស​របស់ខ្លួន​ចំនួន​១,០៣លាននាក់​កើនឡើង​២៦,៥៨​%​ពី​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំទៅ​ដែល​មាន​ត្រឹមតែ​៨១៤.៣០០នាក់​ប៉ុណ្ណោះ ។

ប្រធាន​អង្គភាព​ស្ថិតិកណ្តាល​លោក Suhariyanto បាន​ថ្លែង​ក្នុង​អំឡុងសន្និសិទ​​កាសែត​កាលពីថ្ងៃពុធ​ថា​ បើទុកជាយ៉ាងណាក៏ដោយតួលេខក្នុងខែ​មករាឆ្នាំ​​២០១៧ គឺ​មាន​អត្រា​ទាប​ជាង​ខែធ្នូ​ឆ្នាំ​២០១៦រហូតដល់ទៅ​៧,៤២%​ឯណោះ ។

លោក​បាន​ថ្លែងថា​ការកើនឡើង​នៃ​បរិមាណ​ភ្ញៀវ​ទេសចរ​ក្នុង​ខែ​ធ្នូ​ឆ្នាំ​ទៅ​នេះ គឺ​ដោយ​សារតែ​មានការ​ជួយ​ជំរុញ​តាម​រយៈ​ថ្ងៃឈប់សម្រាកបុណ្យ​ចូលឆ្នាំថ្មី​និង​​ថ្ងៃ​បុណ្យ​ណូអែល​ ។

ការិយាល័យ​ខាងលើ​បាន​រាយការណ៍​ផងដែរថា​ការ​ធ្វើ​ដំណើរ​កាត់តាម​ច្រ​ក​សំខាន់​ៗ​ចំនួន​១៩​ ឈាន​ដល់​៩៣០.៩៣០​នាក់​ហើយ​ខណៈ​ដែល​តាម​ច្រក​ដទៃ​សម្រេចបាន​តែ​៩៩.៨០០នាក់ ។

ចិន​​បាន​នាំមកនូវ​ភ្ញៀវទេស​ចរ​ច្រើនជាងគេ​បំផុត​គឺ​ប្រមាណជា​២០០.១៩០​នាក់​ធៀបនឹង​បរិមាណ​១១៤.៧៧០នាក់​ក្នុងខែ​មករា​ឆ្នាំ​២០១៦ ដែលតាម​ពីក្រោយ​ដោយ​សិង្ហបុរី​ដែលកើនឡើងដល់​១០០.៨៦០នាក់​ពី​បរិមាណ​៩៦.៧៩០​នាក់​។  ចំណែក​​លេខរៀងបន្ទាប់ពីភ្ញៀវមកពីអូស្ត្រាលី​មានចំនួន១០០.៨៦០នាក់​កើនពី​បរិមាណ៩៤.៣៧០នាក់​ហើយ​អ្នក​ទេសចរ​ម៉ាឡេស៊ី​ម៉ាឡេស៊ី​ចំនួន​៩៧.៣៧០នាក់​កើន​ពីបរិមាណ​៨៣.៣៧០នាក់ ។

ទោះជាយ៉ាងណា​លោក Suhariyadi បាន​បន្ថែមថា​ការិយាល័យ​ស្ថិតិ​កណ្តាល​ក៏​បាន​កត់សម្គាល់ពី​ការកើនឡើងកម្រិត​ខ្ពស់​នៃ​ភ្ញៀវទេសចរមកពី​ឥណ្ឌា​ដែលកើនពី​២៥.៥៩០​នាក់​ដល់​៣៨.៦៧០​នាក់​ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES