Saturday, October 19, 2024
Homeតារាខ្មែរមាស សុខសោភា ស្ទាក់ស្ទើរថតកុនថ្មីឲ្យថោន

មាស សុខសោភា ស្ទាក់ស្ទើរថតកុនថ្មីឲ្យថោន

តារាចម្រៀងស្រីឈានមុខគេរបស់ផលិតកម្មថោន មាស សុខសោភា ដែលបានចូលរួមកម្មវិធីសម្ពោធភាពយន្ដខ្នាតធំរបស់ថោន រឿង ”ទឹកចិត្តម្ដាយសម័យថ្មី” នៅផ្សារទំនើប AEON កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ នោះ បានឡើងច្រៀងជាតារាកិត្តិយស ដោយលើកយកបទដែលត្រូវនឹងភាពយន្ដ គឺបទ​”លើលោកនេះ ខ្ញុំស្រលាញ់ម៉ាក់ខ្ញុំជាងគេ” នាំឲ្យលោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន ឯកឧត្តមខៀវ កាញ៉ារីទ្ធ និងលោកជំទាវ ព្រមទាំងលោកវ៉ា សុធា និងលោកស្រី ដែលជាថៅកែផលិតកម្មថោន រួមទាំងតារាទាំងអស់ដែលចូលរួមស្ដាប់ដោយជក់ចិត្តតែម្ដង។

ជួបជាមួយមាស សុខសោភា ផ្ទាល់ នៅពេលដែលសាកសួរថាតើ សោភា ចង់ថតភាពយន្ដរបស់ថោន ដែរឬអត់នោះ? តារារូបនេះនិយាយហាក់ស្ទាក់ស្ទើរក្នុងចិត្តថា ”សិល្បៈខ្ញុំស្រលាញ់តើសម្ដែង តែបើថតរឿងពេលនេះ ប្រហែលជាមិនអាចទេ ដោយសារតែឥឡូវខ្ញុំរវល់លើបទចម្រៀងច្រើន ទាំងការថត MV ថ្មីៗ និងច្រៀងConcert ។ ដោយឡែកសម្រាប់បទចម្រៀងចូលឆ្នាំខ្មែរយើង ដែលកាន់តែចូលកៀកមកដល់នេះ ខ្ញុំមាន៦បទ ឆ្នាំហ្នឹង ហើយជាបទរាំលេងក្នុងរដូវចូលឆ្នាំខ្មែរយើង ដែលសុទ្ធតែពីរោះៗ តែខ្ញុំមិនហ៊ានរំពឹងថា នឹងមានការគាំទ្រកម្រិតណាទេ ដោយសារតែចាំមើលចេញជាផ្លូវការសិន។ សម្រាប់ខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលបានចូលរួមក្នុងកម្មវិធីសម្ពោធរឿង ”ទឹកចិត្តម្ដាយសម័យថ្មី” នេះ ព្រោះខ្ញុំយល់ថារឿងនេះនឹងត្រូវសង្គមយើងនាពេលបច្ចុប្បន្នហ្នឹង ហើយមានការអប់រំច្រើនផងដែរ”។

មាស សុខសោភា ហាក់រងាឯកោបន្ដិចនៅផលិតកម្មថោន នៅពេលដែលនាងបាត់បង់បងប្រុសរបស់នាង មាស សុខរតនៈ ដែលជាអតីតអ្នកចាត់ការទូទៅនៅថោន ត្រូវផ្លាស់ប្ដូរតួនាទីជាបន្ទាន់នោះ ធ្វើឲ្យតារារូបនេះហាក់លែងមានខ្នងបង្អែកទៀតហើយ។ អ្វីដែលសោភា មិននឹកស្មានដល់នោះ គឺអ្នកគ្រប់គ្រងផលិតកម្មថោន ថ្មី គឺជាលោកករុណា ពេជ្រ ដែលជាតារាចម្រៀងថោន ដែរ ហើយមិនសូវចុះសម្រុងគ្នាជាមួយនាង ទើបសោភា បារម្ភខ្លាចតែលោកពេជ្រ ចង់បញ្ឍរនាងចោល ហើយលើកតារាផ្សេងវិញ។

តែយ៉ាងណា សោភា មានស្វាមីនាង លោកអ៊ិត រ៉ាដា ដែលរស់ក្រោមដំបូលតែមួយ ជាង៧ឆ្នាំទៅហើយ តែមិនព្រមចូលរោងការនោះ នៅចាំជួយលើកទឹកចិត្តជានិច្ច ហើយសោភា ក៏មិនពឹងលើថោន តែមួយដែរ ព្រោះនាងមានផលិតកម្មផ្ទាល់ខ្លួន Camtrax សម្រាប់សាគួរទៅហើយ៕

RELATED ARTICLES