ទីផ្សារការងារ៖ ទិន្នន័យផ្លូវការបានបង្ហាញថា អត្រាអ្នកអត់ការងារធ្វើនៅក្នុងតំបន់ទីក្រុង របស់ចិនដែលបានចុះបញ្ជីស្ថិតក្នុងកម្រិត៤,០២%នៅដំណាច់ឆ្នាំ២០១៦ជាការសម្រេចបានល្អប្រសើរក្នុងទិសដៅគ្រោងទុក។
រដ្ឋមន្ត្រីធនធានមនុស្សនិងសន្តិសុខសង្គមលោក Yin Weimin បានថ្លែងថាចិនបានផ្តល់ឲ្យនូវការងារថ្មីដល់ពលរដ្ឋរស់នៅតាមទីក្រុងប្រមាណជា១៣,១៤លាននាក់កាលពីាឆ្នាំទៅ ។
ថ្វីត្បិតតែសេដ្ឋកិច្ចមានការបង្អង់ល្បឿនយ៉ាងណាក្តី ក៏ប្រជាជាតិសេដ្ឋកិច្ចធំជាងគេបំផុតទី២នៅលើពិភពលោកមួយនេះគ្រប់គ្រងបាននូវការរក្សាស្ថិរភាពនៃការងារក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះតាមរយៈការផ្តល់ឲ្យនូវការងារអ្នកដល់រស់នៅតាមទីក្រុងប្រមាណជា១៣លាននាក់ក្នុងមួយឆ្នាំៗ ។
លោក Yin បានអះអាងថាតួលេខនេះគឺជាការសម្រេចបានពីការស្ទាបស្ទង់យ៉ាងជាក់លាក់មួយពីសំណាក់ការិយាល័យស្ថិតិជាតិដែលបានបង្ហាញពីលទ្ធផលប្រហាក់ប្រហែលគ្នានេះដែរ ។
មួយវិញទៀតលោក Yin បានលើកឡើងថារដ្ឋាភិបាលកណ្តាលបានចំណាយទឹកប្រាក់ប្រមាណជា៣០ប៊ីលានយន់(៤,៤ប៊ីលានដុល្លារ)កាលពីឆ្នាំទៅក្នុងការតាំងទីលំនៅថ្មីដល់កម្មករនិយោជិត៧២៦.០០០នាក់ដែលប៉ះពាល់ដោយការកាត់បន្ថយការងារដែលមានចំនួនច្រើនហួសកម្រិតរបស់ប្រទេសនេះ ។
សូមបញ្ជាក់ថារដ្ឋាភិបាលចិននឹងផ្តល់ឲ្យដល់កម្មករនិយោជិតនូវការតាំងទីលំនៅថ្មីចំនួន៥០ម៉ឺននាក់ក្នុងឆ្នាំនេះស្របពេលដែលការកាត់បន្ថយការងារដែលហួសកម្រិតនៅតែបន្តកើតមាន ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា