Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកអ្នកអត់ ការងារនៅ​ចិន​៤,០២% ខណៈ១ខែ​ចិនបង្កើត ការងារថ្មី១លាននាក់

អ្នកអត់ ការងារនៅ​ចិន​៤,០២% ខណៈ១ខែ​ចិនបង្កើត ការងារថ្មី១លាននាក់

ទីផ្សារការងារ៖ ទិន្នន័យផ្លូវការ​បានបង្ហាញថា​ អត្រាអ្នកអត់ការងារធ្វើ​នៅក្នុង​តំបន់​ទីក្រុង របស់ចិន​ដែល​បា​នចុះបញ្ជី​​ស្ថិតក្នុង​កម្រិត​៤,០២%​នៅ​​ដំណាច់ឆ្នាំ​២០១៦​​ជា​​ការសម្រេចបាន​ល្អប្រសើរ​ក្នុង​ទិសដៅ​គ្រោងទុក​។

រដ្ឋមន្ត្រី​ធនធានមនុស្ស​និង​សន្តិសុខ​សង្គម​លោក Yin Weimin បានថ្លែងថា​ចិន​បា​ន​ផ្តល់ឲ្យនូវការ​ងារថ្មី​ដល់ពលរដ្ឋ​រស់នៅ​តាមទីក្រុង​ប្រមាណជា​១៣,១៤​លា​ន​នាក់កាលពីាឆ្នាំទៅ​ ។

ថ្វីត្បិតតែ​សេដ្ឋកិច្ច​មានការ​បង្អង់ល្បឿនយ៉ាងណាក្តី ក៏ប្រជាជាតិ​សេដ្ឋកិច្ចធំជាង​គេ​បំផុត​ទី​២នៅលើពិភពលោកមួយនេះ​គ្រប់គ្រងបាន​នូវ​ការរក្សាស្ថិរភាព​នៃការ​ងារ​ក្នុងអំឡុងពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ​​តាមរយៈ​ការ​ផ្តល់ឲ្យនូវ​ការងារ​អ្នក​ដ​ល់រស់នៅ​តាម​ទីក្រុងប្រមាណ​ជា​១៣លាន​នាក់​ក្នុងមួយឆ្នាំៗ ។

លោក Yin បាន​អះអាងថា​តួលេខ​នេះគឺ​ជា​ការសម្រេចបាន​ពីការស្ទាបស្ទង់​យ៉ាង​​ជាក់លាក់​មួយ​ពីសំណាក់​​ការិយាល័យ​ស្ថិតិ​ជាតិ​ដែលបានបង្ហាញពីលទ្ធ​ផល​ប្រហាក់ប្រហែលគ្នានេះដែរ ។

មួយវិញទៀត​លោក Yin បានលើកឡើងថា​រដ្ឋាភិបាល​កណ្តាល​បាន​ចំណាយ​ទឹកប្រាក់​ប្រមាណជា​៣០ប៊ីលានយន់​(៤,៤ប៊ីលានដុល្លារ)​កាលពីឆ្នាំ​ទៅ​ក្នុងការ​​តាំងទីលំនៅថ្មី​ដល់​កម្មករ​និយោជិត​៧២៦.០០០នាក់​ដែលប៉ះពាល់​ដោយ​ការ​កាត់​បន្ថយ​​ការងារ​ដែលមាន​ចំនួន​​ច្រើនហួសកម្រិត​របស់ប្រទេសនេះ ។

សូមបញ្ជាក់ថា​រដ្ឋាភិបាលចិននឹងផ្តល់ឲ្យ​ដល់​កម្មករនិយោជិត​នូវការតាំងទីលំនៅ​ថ្មី​ចំនួន​៥០ម៉ឺននាក់​ក្នុងឆ្នាំ​នេះ​ស្របពេលដែលការកាត់បន្ថយការងា​រ​ដែលហួស​កម្រិតនៅតែបន្តកើតមាន ។

​ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES