របាយការណ៍ក្រុមអធិការកិច្ចស៊ុយអែតបង្ហាញថា ភាគច្រើនបំផុតនៃប្រភេទឧបករណ៍សិចមានសុវត្តិភាពជាងវត្ថុក្មេងលេង ។ បើធៀបទៅនឹងរបស់ក្មេងលេង ឧបករណ៍សិចតិចតួចប៉ុណ្ណោះដែលផ្ទុកសារធាតុគីមីគ្រោះថ្នាក់ ។
ភ្នាក់ងារសារធាតុគីមីស៊ុយអែត(SCA)បាននិយាយថា ២%នៃឧបករណ៍សិចដែលបាននាំចូលស៊ុយអែតគឺមានផ្ទុកសារធាតុគីមីហាមឃាត់ ។ Frida Ramstromមន្ត្រីអធិការកិច្ចភ្នាក់ងារ SCAថ្លែងថា នេះជាលទ្ធផលដែលគួរឱ្យភ្ញាក់ផ្អើលបន្តិចដែរ ។ នេះជាលើកទី១ដែល ក្រុមយើងសិក្សាពិសោធលើរបស់ទាំងនេះ ។
យ៉ាងណាក៏ដោយ ភ្នាក់ងារ SCAបញ្ជាក់ថា វាពិតជាពិបាកក្នុងការពន្យល់មូលហេតុដែលរបស់ក្មេងលេងផ្ទុកសារធាតុគីមីគ្រោះថ្នាក់ ។ តែបើយោងតាមច្បាប់ប្រទេសនេះកំណត់ថា រាល់បណ្តាសារធាតុគីមីក្នុងវត្ថុក្មេងលេងគឺមិនប៉ះពាល់ដល់សុខភាពមនុស្សឡើយ ៕