Tuesday, August 26, 2025
Homeព័ត៌មានជាតិតើ​អាច​ទេ ដែល​ឧបករណ៍​សិច​សុវត្ថិ​ភាព​ជាង​របស់​ក្មេង​លេង ?

តើ​អាច​ទេ ដែល​ឧបករណ៍​សិច​សុវត្ថិ​ភាព​ជាង​របស់​ក្មេង​លេង ?

របាយ​ការ​ណ៍​ក្រុម​អធិ​ការកិច្ច​ស៊ុយ​អែត​បង្ហាញ​ថា ភាគ​ច្រើន​បំ​ផុត​នៃ​ប្រ​ភេទ​ឧបករណ៍​សិច​មាន​សុវត្តិ​ភាព​ជាង​វត្ថុ​ក្មេង​លេង ។ បើ​ធៀប​ទៅ​នឹង​របស់​ក្មេង​លេង ឧបករណ៍​សិច​តិច​តួច​ប៉ុណ្ណោះ​ដែល​ផ្ទុក​សារ​ធាតុ​គី​មី​គ្រោះ​ថ្នាក់ ។

ភ្នាក់​ងារ​សារ​ធាតុ​គី​មី​ស៊ុយ​អែត(SCA)បាននិយាយ​ថា ២%នៃ​ឧបករណ៍​សិច​ដែល​បាន​នាំ​ចូល​ស៊ុយ​​អែត​គឺ​មាន​ផ្ទុក​សារ​ធាតុ​គី​មី​ហាម​ឃាត់ ។ Frida Ramstromមន្ត្រី​អធិ​ការ​កិច្ច​ភ្នាក់​ងារ ​SCA​ថ្លែង​ថា នេះ​ជា​លទ្ធផល​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បន្តិច​ដែរ ។ នេះ​ជា​លើក​ទី​១​ដែល​ ក្រុ​ម​យើង​សិក្សា​ពិ​សោធ​លើ​របស់​ទាំង​នេះ ។

យ៉ាង​ណា​ក៏​ដោយ ភ្នាក់​ងារ SCAបញ្ជាក់​ថា វា​ពិត​ជា​ពិ​បាក​ក្នុង​ការ​ពន្យល់​មូល​ហេតុ​ដែល​របស់​ក្មេង​​​លេង​ផ្ទុក​សារ​ធាតុ​គី​មី​គ្រោះ​ថ្នាក់ ។ តែ​បើ​យោង​តាម​ច្បាប់​ប្រ​ទេស​នេះ​កំណត់​ថា រាល់​បណ្តា​សារ​ធាតុ​គី​មី​ក្នុង​វត្ថុ​ក្មេង​លេង​គឺ​មិន​ប៉ះ​ពាល់​ដល់​សុខ​ភាព​មនុស្ស​ឡើយ ៕

RELATED ARTICLES