ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានក្រុមអ្នកដើរហាត់ប្រាណពេលព្រឹកព្រលឹមប្រទះឃើញចងកធ្វើអត្តឃាតខ្លួនឯងនៅលើដើមស្វាយមុខផ្ទះគេបង្កអោយមានការភ្ញាក់ផ្អើលពេញភូមិទាំងព្រលឹមកាលពីវេលាម៉ោង៤ព្រឹកព្រលឹមថ្ងៃទី ៨ ខែមិនា ឆ្នាំ២០១៧ ត្រង់ចំនុចមុខផ្ទះលេខ៤១ផ្លូវ៦០០ ភូមិ៤៥ ក្រុម១០ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
បុរសចងកសម្លាប់ខ្លួនមិនស្គាល់អត្តសញ្ញាណ អាយុជិត៣០ឆ្នាំ ស្លៀកខោខូវបូយពណ៌ខៀវជើងវែង សំបុរខ្មៅ សក់រួញ ពាក់អាវក្រឡាការ៉ូពណ័សឆ្នូតទឹកសមុទ្រ លើដើមទ្រូងខាងស្ដាំមានសាក់រូបក្បាលខ្លា ។
យោងតាមសាក្សីពីក្រុមអ្នកហាត់ប្រាណពេលព្រឹកព្រលឹមម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថាមុនពេលកើតហេតុរូបគាត់និងក្រុមអ្នកហាត់ប្រាណផ្សេងទៀតបានរត់ហាត់ប្រាណជារៀងរាល់ព្រឹកតាមបណ្ដោយផ្លូវបេតុងខាងលើលុះមកដល់ចំនុចកើតហេតុក៍ប្រទះឃើញស្បែកជើងជនរងគ្រោះម្ខាងបាននៅលើផ្លូវបេតុងនោះហើយបន្ទាប់មកពួកគាត់ក៍មានការងឿងឆ្ងល់ថាអ្នកណាយកស្បែកជើងមកចោលនៅទីនេះហើយគាត់ក៍បានដើររកស្បែកជើងម្ខាងទៀតខណៈពេលកំពុងដើររកស្រាប់តែប្រទះឃើញបុរសម្នាក់បានចងកនិងអាវរបស់ខ្លួនទៅនឹងមែកស្វាយដែលមានទំហំប៉ុនកដៃមានកម្ពស់ផុតពីដីមិនដល់មួយម៉ែត្រ ផង។
បើតាមប្រភពពីសន្តិសុខសណ្ឋាគារ មានឈ្មោះ មាស សុផល ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរសន្តិសុខសណ្ឋាគារ ស្នាក់នៅម្ដុំបឹងទំពុន សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានអោយដឹងថាមុនពេលកើតហេតុគាត់ឃើញជនរងគ្រោះខាងលើកាលពីវេលាម៉ោង១០យប់ បានដើរកាត់ផ្លូវនេះហើយក្នុងដៃមានកាន់យួរដបស្រា២ដប ថែមទាំងបានដើរទៅលេងឆ្កែដែលដេកនៅស្ងៀមអោយព្រុសថែមទៀតផង ហើយគាត់ក៍នឹកក្នុងចិត្តគាត់ថា យី បុរសនេះឆ្កួតទេអីមកលេងឆ្កែនៅស្ងៀមចឹងអោយព្រុសទៅវិញ រហូតដល់ម៉ោងភ្ញាក់ផ្អើលគាត់ក៍លឺសូរថាមានគេចងកសំលាប់ខ្លួននៅម្ដុំនោះ គាត់ក៍បានដើរមកឈរមើលហើយក៍ឃើញបុរសម្នាក់នោះពិតមែន ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំនុចកើតហេតុហើយទាក់ទងទៅខាងជំនាញកោសល្យវិច្ឆ័យចុះមកពិនិត្យសពជនរងគ្រោះ ហើយបានសន្និដ្ឋានថា សពខាងលើគឺពិតជាបានធ្វើអត្តឃាតចងកសំលាប់ខ្លួនឯងពិប្រាកដមែន ហើយសពត្រូវបានបញ្ជូនទៅតំកល់ទុកនៅវត្តញាណរង្សី ដើម្បីស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សោលវណ្ណៈ