Friday, July 18, 2025
Homeព័ត៌មានជាតិប្រទះ​ឃើញ​បុរស​ម្នាក់​ ចងក​នឹង​​មែក​ស្វាយ​មុខ​ផ្ទះ​​

ប្រទះ​ឃើញ​បុរស​ម្នាក់​ ចងក​នឹង​​មែក​ស្វាយ​មុខ​ផ្ទះ​​

ភ្នំពេញ ៖ ​បុរសម្នាក់ ត្រូវបានក្រុមអ្នកដើរហាត់ប្រាណពេលព្រឹកព្រលឹម​ប្រទះឃើញចងក​ធ្វើ​អត្ត​ឃាតខ្លួនឯងនៅលើដើមស្វាយមុខផ្ទះគេបង្កអោយមានការភ្ញាក់ផ្អើលពេញភូមិទាំងព្រលឹម​កាល​ពីវេលាម៉ោង៤​ព្រឹកព្រលឹមថ្ងៃទី ៨ ខែមិនា ឆ្នាំ២០១៧ ត្រង់ចំនុចមុខផ្ទះ​លេខ​៤១​ផ្លូវ​៦០០ ភូមិ៤៥ ក្រុម១០ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

បុរស​ចងកសម្លាប់ខ្លួនមិនស្គាល់អត្តសញ្ញាណ អាយុជិត៣០ឆ្នាំ ស្លៀកខោខូវបូយពណ៌​ខៀវ​ជើងវែង សំបុរខ្មៅ សក់រួញ ពាក់អាវក្រឡាការ៉ូពណ័សឆ្នូតទឹកសមុទ្រ ​លើដើមទ្រូងខាងស្ដាំ​មាន​សាក់រូបក្បាលខ្លា ។

យោងតាមសាក្សីពីក្រុមអ្នកហាត់ប្រាណពេលព្រឹកព្រលឹមម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថាមុនពេលកើតហេតុរូបគាត់និងក្រុមអ្នកហាត់ប្រាណផ្សេងទៀតបានរត់ហាត់ប្រាណជារៀងរាល់ព្រឹកតាមបណ្ដោយផ្លូវបេតុងខាងលើលុះមកដល់ចំនុចកើតហេតុក៍ប្រទះឃើញស្បែកជើងជនរងគ្រោះម្ខាងបាននៅលើផ្លូវបេតុងនោះហើយបន្ទាប់មកពួកគាត់ក៍មានការងឿងឆ្ងល់ថាអ្នកណាយកស្បែកជើងមកចោលនៅទីនេះហើយគាត់ក៍បានដើររកស្បែកជើងម្ខាងទៀតខណៈពេលកំពុងដើររកស្រាប់តែប្រទះឃើញបុរសម្នាក់បានចងកនិងអាវរបស់ខ្លួនទៅនឹងមែកស្វាយដែលមានទំហំប៉ុនកដៃមានកម្ពស់ផុតពីដីមិនដល់មួយម៉ែត្រ ផង។

​បើតាមប្រភពពីសន្តិសុខសណ្ឋាគារ      មានឈ្មោះ មាស សុផល  ភេទប្រុស អាយុ៤៣ឆ្នាំ មុខ​​របរសន្តិសុខសណ្ឋាគារ ស្នាក់នៅម្ដុំបឹងទំពុន សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានអោយដឹងថាមុនពេលកើតហេតុគាត់ឃើញជនរងគ្រោះខាងលើកាលពីវេលាម៉ោង១០យប់ បានដើរកាត់ផ្លូវនេះហើយក្នុងដៃមានកាន់យួរដបស្រា២ដប ថែមទាំងបានដើរទៅ​លេង​ឆ្កែដែលដេកនៅស្ងៀមអោយព្រុសថែមទៀតផង ហើយគាត់ក៍នឹកក្នុងចិត្តគាត់ថា យី បុរស​នេះឆ្កួតទេអីមកលេងឆ្កែនៅស្ងៀមចឹងអោយព្រុសទៅវិញ រហូតដល់​ម៉ោងភ្ញាក់​ផ្អើល​គាត់​ក៍លឺសូរថាមានគេចងកសំលាប់ខ្លួននៅម្ដុំនោះ គាត់ក៍បាន​ដើរមកឈរមើល​ហើយ​ក៍​ឃើញ​បុរសម្នាក់នោះពិតមែន ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំនុចកើតហេតុហើយទាក់ទងទៅខាងជំនាញកោសល្យវិច្ឆ័យចុះមកពិនិត្យសពជនរងគ្រោះ ហើយបានសន្និដ្ឋានថា សព​ខាង​លើគឺពិតជាបានធ្វើអត្តឃាតចងកសំលាប់ខ្លួនឯងពិប្រាកដមែន ហើយសពត្រូវបាន​បញ្ជូន​ទៅតំកល់ទុកនៅវត្តញាណរង្សី ដើម្បីស្វែង​រកសាច់ញាតិយកទៅ​ធ្វើបុណ្យតាម​ប្រពៃណី ៕  ​សោលវណ្ណៈ

RELATED ARTICLES