ឧបទ្វីបកូរ៉េ៖ ប្រជាជនកូរ៉េខាងត្បូង តវ៉ាប្រឆាំងនឹងផែនការណ៍ដាក់ ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីល របស់សហរដ្ឋអាមេរិក នៅក្នុងស្រុករបស់ពួកគេដោយ ធ្វើការបិទផ្លូវរាំងខ្ទប់ក្បួនរថយន្តក្រុងខ្នាតតូចរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងអស់រយៈពេលបីទៅ បួនម៉ោងកាលពីថ្ងៃសុក្រ ក្នុងគោលបំណងការពារមេ ដឹកនាំរូបនេះមិនឲ្យចាកចេញពីការិយាល័យ របស់គាត់។
រដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃពុធ ថាទីក្រុងភាគអាគ្នេយ៍ Seongju City ត្រូវបានជ្រើសរើស ជាផ្នែកមួយ សម្រាប់ជាទីតាំង ដាក់ពង្រាយប្រព័ន្ធការពារគ្រប់មីស៊ីល THAAD ដែលមានទិសដៅទប់ទល់ នូវអ្វីដែលជា ការគំរាមកំហែង ពីកម្មវិធីនុយក្លេអែនិងមីស៊ីល របស់កូរ៉េខាងជើង។
ប៉ុន្តែប្រជាជននៅតំបន់ចំការត្រសក់ស្រូវទីនោះបានថ្លែងថាពួក គេមិនត្រូវបានសុំយោបល់អ្វីឡើយ ហើយពួកគេមិន ចង់បានប្រព័ន្ធការពារមីស៊ីលអ្វីដែរស្របពេលដែលអាវុធការពារនោះនឹងត្រូវបាន ដាក់ពង្រាយនៅចុងឆ្នាំនេះ។
តាមការឲ្យចេញផ្សាយលើកញ្ចក់ទូរទស្សន៍បង្ហាញថា ក្រុមអ្នកតវ៉ា បានគប់ពងទានិងដបទឹកលើលោកនាយករដ្ឋមន្ត្រី Hwang Kyo-ahn ស្របពេលដែលលោកថ្លែងសុន្ទរកថានៅវេទិកាមួយ នៅការិយាល័យ ក្រុងក្នុងការ សុំទោសចំពោះការមិនបាន ពន្យល់ប្រាប់យ៉ាងខ្លីជាមុន ដល់ប្រជាពលរដ្ឋ។
ចំណែកកងអង្គរក្ស ការពារលោក បានប្រើប្រាស់ក្តារនិងឆ័ត្រ ដើម្បីធ្វើជាខែល បាំងការពារលោក Hwang ហើយភ្លាមៗ នោះលោកត្រូវបានគេនាំចូលទៅខាងក្នុងអគារផងដែរ។ នៅពេលដែលរូបលោកព្យាយាម ចាកចេញពីបរិវេណនោះក៏ត្រូវមនុស្ស មួយហ្វូងដែលមានគ្នីគ្នា រាប់រយនាក់ដោយមាន រថយន្តត្រាក់ទ័ពមួយគ្រឿងបានធ្វើសកម្មភាព បិទផ្លូវនៃក្បួនរថយន្តរបស់ លោកតែម្តង។
នៅគ្រានោះដែរសារព័ត៌មានយ៉ុង ហាប់របស់កូរ៉េបានឲ្យដឹង ថាក្រោយមកលោក នាយករដ្ឋមន្ត្រីបានចេញពី ក្នុង រថយន្តក្រុងមក ខាងក្រៅហើយចូលទៅក្នុង រថយន្តមួយប៉ុន្តែក៏ត្រូវបាន ឡោមព័ទ្ធនៅក្នុងហ្វូងមនុស្ សទាំងអស់នោះតែម្តង។
ទោះជាយ៉ាងណាប្រជាជនក្រុង Seongju បានបដិសេធក្នុង ការទទួលយកនូវការ បកស្រាយពន្យល់ របស់រដ្ឋាភិបាល ដែលលើកឡើងថាកន្លែង ដាក់ពង្រាយនេះត្រូវបានជ្រើសរើស យកមកដោយ សារតែវានឹង មិនប៉ះពាល់ដល់សុវត្ថិភាពប្រជាជន និងបរិស្ថាន។