ស្ត្រី ប្រាកដជាមិនចង់កើតមហារីកសុដន់នោះទេ។ ប៉ុន្តែផ្លែឈើមួយចំនួន ខាងក្រោមនេះ អាចជួយការពារអ្នកពីមហារីកដ៏គួរឲ្យខ្លាចបាន មានដូចជា
ដំឡូងជ្វា ៖ មានសាច់ខាងក្នុងពណ៌លឿង បញ្ជាក់ថា ដំឡូងជ្វា មាន សារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរីច្រើន ដូចជា បេតាការ៉ូទីន មិនចាញ់ល្ហុងទុំ នោះទេ និងមានវីតាមីន E វីតាមីន C សារធាតុប៉ូលីហ្វេណុល (Polyphenols) និងសារធាតុកាហ្វេអូអ៊ីលគ្វីនិក ( Caffeoylquinic Acids) ដែលជួយបន្ថយ ការប្រឈមដែលអាចកើតជំងឺមហារីកសុដន់ ដោយផ្ទាល់តែម្តង។
ផ្លែមង្ឃុត ៖ ជារាជិនីផ្លែឈើ ដែលសម្បូរដោយវីតាមីនច្រើន ការសិក្សា នាពេលថ្មីៗនេះ បានឱ្យដឹងថា សារធាតុចម្រាញ់ពីមង្ឃុត ជួយផលិតកោសិកា គ្រាប់ឈាមសប្រភេទ TH1 និង TH17 ដែលជួយកម្ចាត់ និងការពារការកើត ឡើងនៃកោសិកាមហារីកស្ទើរគ្រប់ប្រភេទ រួមទាំងមហារីកសុដន់ផងដែរ។ បើ អ្នកអាចពិសាបាន សាកល្បងទំពាគ្រាប់មង្ឃុលេបចូលទៅផងរឹតតែប្រសើរ។
ផ្លែឈើត្រកូលក្រូច ៖ មានវីតាមីន C និងសារធាតុការ៉ូទីណយដ៍ច្រើន។ សារធាតុទាំង ២ នេះ អាចបង្ក្រាបមហារីកសុដន់ ថែមទាំងជួយឱ្យស្បែកស្អាត រឹងមាំ ទប់ទល់នឹងកម្តៅថ្ងៃបានទៀតផង។
ផ្លែទទឹម ៖ ពិសាផ្លែទទឹម ឬកិនយកទឹកមកពិសា នឹងជួយឱ្យអ្នកបានទទួលសារធាតុហ្វៃតូនូទ្រាន (Phytonutrients) និងអាស៊ីដអេលឡាជិក (Ellagic Acid) ការពារមិនឱ្យកោសិកាល្អៗ ប្រែក្លាយជាកោសិកាមហារីក។ បើកើតមហារីកទៅហើយ សារធាតុនេះនឹងជួយទប់ស្កាត់មិនឱ្យកោសិកាមហារីក រាលដាល ជាពិសេសមហារីកស្បែក មហារីកពោះវៀន មហារីកថ្លើម មហារីក សុដន់ និងមហារីកក្រពេញប្រូស្តាត ជាដើម។
ល្ហុងទុំ ៖ សាច់ល្ហុងពណ៌លឿង ជាប្រភពនៃបេតាការ៉ូទីន វីតាមីន A វីតាមីន C កាល់ស្យូម ផូស្វ័រ និងជាតិដែក។ ការសិក្សាពីសាកលវិទ្យាល័យ ផ្លរីដា សហរដ្ឋអាមេរិក បានឱ្យដឹងថា សារធាតុអាហារពីល្ហុងទុំ នឹងជួយួទប់ស្កាត់ការលូតលាស់របស់កោសិកា ដែលមានទំនោរក្លាយទៅជាកោសិកា មហារីកសុដន់ មហារីកមាត់ស្បូន មហារីកថ្លើម និងមហារីកលំពែង។
ផ្លែប៉ោម ៖ ការពិសាផ្លែប៉ោមមួយថ្ងៃ ១ផ្លែ នឹងបន្ថយការប្រឈមក្នុងការ កើតជំងឺមហារីកសុដន់បានច្រើន ព្រោះមានសារធាតុប្រឆាំងនឹងរ៉ាឌីកាល់សេរី។ បើពិសាទាំងសំបកបាន ជាការល្អ ព្រោះមានវីតាមីន D ច្រើននៅនឹងសំបក ផ្លែប៉ោម។
ផ្លែទន្លាប់ និងផ្លែប៉ែស ៖ តម្លៃអាចថ្លៃបន្តិច ប៉ុន្តែមានគុណសម្បត្តិច្រើន ក្នុងការប្រឆាំងមហារីក។ ចំណុចល្អរបស់ផ្លែទន្លាប់និងផ្លែប៉ែសគឺ ឋិតនៅលើ សារធាតុប៉ូលីហ្វេណុល ដែលជួយកម្ចាត់កោសិកាមហារីកសុដន់ គួបផ្សំនឹង កាកសរសៃច្រើន ជួយមិនឱ្យទល់លាមកទៀតផង៕ (តាម S.C)