Monday, January 20, 2025
Homeព័ត៌មានជាតិកម្មករសំណង់​ម្នាក់​ឡើង​ចាប់​ព្រាប ធ្លាក់​ពីលើ​ដំបូល​ព្រះ​វិហារ បោក​ក្បាល​ស្លាប់

កម្មករសំណង់​ម្នាក់​ឡើង​ចាប់​ព្រាប ធ្លាក់​ពីលើ​ដំបូល​ព្រះ​វិហារ បោក​ក្បាល​ស្លាប់

ខេត្តឧត្តរមានជ័យ ៖ កម្មករសំណង់ម្នាក់ ឡើងចាប់ព្រាមនៅលើដំបូលព្រះវិហារ មិន ប្រយ័ត្ន ក៏ធ្លាក់ក្រោមបោកក្បាល នៅលើឥដ្ឋ ការ៉ូស្លាប់យ៉ាងអាណោចអាធ័មមួយរំពេច បង្ក ឱ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង ៣០នាទីព្រឹក ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ នៅ ក្នុងព្រះវិហារ នៃវត្តអរិយវស្សាអំពិល ស្ថិតក្នុង ភូមិអំពិលថ្មី ឃុំអំពិល ស្រុកបន្ទាយអំពិល។

មន្ត្រីនគរបាលស្រុកបន្ទាយអំពិល បានឱ្យ ដឹងថា ជនរងគ្រោះឈ្មោះសឿន ជា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករជាសំណង់ រស់នៅ ភូមិព្រៃឆ្តោ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ការស្លាប់របស់ជនរងគ្រោះ គឺដោយសារ ធ្លាក់ពីលើដំបូលព្រះវិហារ បោកក្បាលទៅលើ ឥដ្ឋការ៉ូ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹង ថា មុនពេលកើតមាននូវគ្រោះអកុសលនោះ ជនរងគ្រោះបានឡើងទៅចាប់ព្រាប នៅក្នុង ដំបូលព្រះវិហារ ប៉ុន្តែដោយសារគេខ្វះការប្រុង ប្រយ័ត្ន ក៏របូតដៃធ្លាក់មកខាងក្រោមវិញ បោក ក្បាលទៅលើឥដ្ឋការ៉ូស្លាប់យ៉ាងអាណោចអាធ័ម មួយរំពេច។ ករណីបើតាមជំនឿអរូបី ចាស់ តែងតែប្រាប់កូនចៅថា នៅក្នុងព្រះវិហារ តែង តែមានអ្នកថែរក្សា (អារក្ខ) កាលណាមាន អ្នកណាម្នាក់ទៅរំលោភបំពាន់ ឬយករបស់របរ អ្វីមួយដោយគ្មានការអនុញ្ញាតពីព្រះសង្ឃទេ អ្នករក្សាទាំងនោះ នឹងធ្វើទុក្ខបុកម្នេញ ឬអាច ធាក់ទម្លាក់ ពីលើដំបូលព្រះវិហារជាដើម ដូច ជាកម្មករសំណង់ម្នាក់នេះអ៊ីចឹង។

ប្រជាពលរដ្ឋដដែលបានបន្តថា នៅក្នុង ទីអារាម គឺជាកន្លែងគោរពបូជា និងឱ្យអភ័យ ដល់មនុស្សសត្វទូទៅ ប៉ុន្តែកម្មករម្នាក់នេះ បែរជាឡើងទៅចាប់សត្វយកមកសម្លាប់ ដើម្បី ធ្វើជាម្ហូបអាហារ ពិតជាមិនសមសោះឡើយ ហើយវាខ្វះអីទីកន្លែងរកនោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះ ទៅពិនិត្យ និងធ្វើកោសល្យវិច័យ ក៏រកឃើញថា ជនរងគ្រោះពិតជាស្លាប់ ដោយ សារការធ្លាក់ពីដំបូលព្រះវិហារ ប្រាកដមែន រួចហើយក៏ប្រគល់សាកសពរបស់​ជនរងគ្រោះ ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅឋាន ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕ ឡុង

RELATED ARTICLES