ខេត្តស្វាយរៀង ៖ យុវជនជាជនជាតិវៀតណាមម្នាក់ បានឆ្លងដែនចូលមកលេងល្បែង នៅក្នុងកាស៊ីណូក្រុងបាវិត លុះក្រោយពីចាញ់ ល្បែងលង់ខ្លួន ក៏សម្រេចចិត្តចងកធ្វើអត្តឃាត នៅក្នុងបន្ទប់ទឹកកាស៊ីណូ បង្កឱ្យមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០១៧ នៅចំណុចកាស៊ីណូ មួយកន្លែង ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់ បាវិត ក្រុងបាវិត។
យុវជនគំនិតខ្លី ដែលវក់ល្បែងផុងខ្លួន ចងកធ្វើអត្តឃាតនោះ មានឈ្មោះង្វៀង ហ្វាង ទៀងគឿង អាយុ២១ឆ្នាំ ជាជនជាតិវៀតណាម មានលំនៅក្នុងភូមិភូគឿង សង្កាត់ភូគឿង ទី– រួមខេត្តប៊ិញយឿង ប្រទេសវៀតណាម។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះបានចូលលេងល្បែងនៅក្នុងកាស៊ីណូខាង លើ តែយីអ៊ុនមិនឡើងសោះ ក៏ត្រូវចាញ់ប្រាក់ រហូតដល់អស់ពីខ្លួន បន្ទាប់មកក៏ចាកចេញទៅ វិញបាត់។ លុះមួយសន្ទុះក្រោយមក មានភ្ញៀវ ដែលចូលទៅក្នុងបន្ទប់ទឹកកាស៊ីណូ បានស្រែក ឆោឡោឡើង ថាមានមនុស្សចងកស្លាប់ ទើប ធ្វើឱ្យភ្ញាក់ផ្អើលដល់បុគ្គលិកកាស៊ីណូស្ទុះទៅ មើល ទើបស្គាល់ថា ជាយុវជនវៀតណាមដែល ទើបនឹងលេងល្បែងចាញ់អស់ពីខ្លួនមុននេះសោះ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជន– រងគ្រោះពិតជាចងកធ្វើអត្តឃាតប្រាកដមែន ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះ ឡើយ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹក យកទៅតម្កល់ទុកនៅវត្តពោធិ៍ថ្មី ហៅវត្តបាវិត ដើម្បីរង់ចាំទាក់ទងទៅក្រុមគ្រួសារមកទទួល យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕