ភ្នំពេញ ៖ ស្រ្តីម្នាក់រងរបួសសន្លប់ស្តូកនៅកន្លែង ចំណែកយុវជន២នាក់ទៀតរងរបួសស្រាល បន្ទាប់ពីមូ៉តូចំនួន៣គ្រឿងបុកគរលើគ្នា ផ្តើមចេញពីមូ៉តូស្កុបពីមួយគ្រឿងបើកបរ មិនយោគយល់ ពេលបត់ឆ្លងផ្លូវពុំបានប្រើប្រាស់ភ្លើងសុីញូ៉ ជាសញ្ញាដល់អ្នកដទៃ ដល់កន្លែងត្រូវបត់ឆ្លងវឹង ធ្វើឲ្យមូ៉តូដេ១២៥មួយគ្រឿងគេចមិនទាន់ជ្រុលទៅបុករុញពីក្រោយ ផ្ទប់ទៅនឹងមូ៉តូវ៉េវមួយគ្រឿងបើកច្រាសទិសគ្នា កាលពីវេលាម៉ោង៤និង៤០នាទីល្ងាចថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
មូ៉តូទី១ ម៉ាកស្កុបពី ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CQ-7550 បើកបរដោយយុវជនម្នាក់ មិនប្រាប់អត្តសញ្ញាណ រងរបួសស្រាល ។ ទី២ ម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1B-6580 បើកបរដោយយុវជនម្នាក់មិនប្រាប់ឈ្មោះ រងរបួសស្រាល ។ ទី៣ ម៉ូតូម៉ាក ហុងដា វ៉េវ អេស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X-5470 បើកបរដោយស្រ្តីម្នាក់ រងរបួសធ្ងន់ សន្លប់ស្តូកនៅកន្លែង ។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ មូ៉តូស្កុបពី បើកបោះពួយល្បឿនលឿន ពីកើតទៅលិច លយះដល់ចំណុចកើតហេតុ មិនបានបើកភ្លើងសុីញូ៉ ជាសញ្ញាដល់អ្នកដទៃ ស្រាប់តែបត់ឆ្លងផ្លូវវឹងទៅខាងឆ្វេងដៃ ធ្វើឲ្យមូ៉តូហុងដាសេ១២៥ បើកស្របទិសគ្នាហ្វ្រាំងក៏មិនទាប់ គេចក៏មិនផុត ជ្រុលទៅបះ៉ពីក្រោយបណ្តាលដួលអូសទៅបុកៀឭផ្ទប់មូ៉តូវ៉េវ ជិះពីលិចទៅកើតច្រាសទិសគ្នា បណ្តាលឲ្យដួលសន្លប់ស្តូក ។
ក្រោយកើតហេតុ ស្រ្តីរងគ្រោះ ត្រូវបានអ្នកជិតខាងជួយ ដឹកបញ្ជូនទៅគ្លីនិកវិសាលសុខ ក្បែរកន្លែងកើតហេតុ រីឯមូ៉តូទាំង៣គ្រឿងត្រូវបាននគរបាល វាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ រងចាំដោះស្រាយពេលក្រោយ ៕