Monday, January 20, 2025
Homeព័ត៌មានជាតិបើកម៉ូតូ​បុក​ដុំថ្ម​ហោះ​ដួល​អូស​ជាង​៣០​ម៉ែត្រ បាក់​កស្លាប់​យ៉ាង​អាណោច​អាធ័ម

បើកម៉ូតូ​បុក​ដុំថ្ម​ហោះ​ដួល​អូស​ជាង​៣០​ម៉ែត្រ បាក់​កស្លាប់​យ៉ាង​អាណោច​អាធ័ម

​​ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿន​បុកដុំថ្មដែលសេសសល់ពីការ ដ្ឋានដាក់លូនៅតាមផ្លូវភ្នំពេញហាណូយបណ្តាលឲ្យដួលអូសជាច្រើនម៉ែត្រ បាក់កស្លាប់ភ្លាមយ៉ាងអណោចអធម៍ ដែលហេតុការណ៍នេះកើតនៅវេលាម៉ោង១១យប់ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ខាងជើងច្រកចូលហ្គ្រេនភ្នំពេញ១០ម៉ែត្រ ស្ថិតក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ​ ។

ជនរងគ្រោះជិះម៉ូតូបុកដុំថ្មស្លាប់មានឈ្មោះ ងួន ជីវន្ត័ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបរគ្រឿងចក្រ ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខមានស្រុកកំណើតនៅភូមិក្បាលឈើពុក ឃុំចាង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ​

តាមប្រភពពីអ៊ុំស្រីម្នាក់ដែលគាត់ជិះរ៉ឺម៉កម៉ូតូមកពីក្រោយឃើញហេតុការណ៍បានឲ្យដឹងថាគាត់បានឃើញជនរងគ្រោះជិះម៉ូតូម៉ាកហុងដា​ឌ្រីម​ ពណ៍ខ្មៅស៊េរី២០០៦ពាក់ស្លាកលេខបាត់ដំបង1G-6016 ជិះក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចខាងលើជនរងគ្រោះបានរេចង្កូតទៅស្តាំដៃទៅបុកនឹងដុំថ្មធំមួយបណ្តាលអោយម៉ូតូហោះដួលអូសជនរងគ្រោះជាមួយម៉ូតូជាច្រើនម៉ែត្រ បាក់កស្លាប់ភ្លាមៗមួយរំពេច។

ក្រោយមកក៏មានសន្តិសុខ២នាក់យាមច្រកចូលហ្គ្រេនដើរមកមើលនិងរាយការណ៍ប្រាប់ទៅសមត្ថកិច្ចអោយមកពិនិត្យនៅកន្លែងកើតហេតុ។ នៅនឹងខ្លួនជនរងគ្រោះសមត្ថកិច្ចបានឆែករកឃើញកាតគ្រីរថយន្តមួយសន្លឹកដែលមានឈ្មោះ ជា ច័ន្ទពិសិទ្ធ មានទីលំនៅផ្ទះលេខ១៥៦ហ្ស៊ីត ផ្លូវលេខ១៥៩ សង្កាត់ទឹកល្អក់២  ខណ្ឌទួលគោក ដែលមានបញ្ជាក់ម៉ាករថយន្ត KIA VISTO ពណ៍ពាក់ស្លាកលេខ2U-3370

ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានសមត្ថកិច្ចហៅរថយន្តដឹកសពយកតម្កល់នៅវត្តទឹកថ្លា ចំណែកម៉ូតូរបស់សពត្រូវបានយកទៅរក្សាទុកនៅអធិការខណ្ឌសែនសុខដើម្បី
អោយសាច់ញាតិមកយកទៅវិញ៕ សោល វណ្ណៈណាក់

RELATED ARTICLES