Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកសមាគម រោងចក្រកាត់ដេរ មីយ៉ាន់ម៉ាថាមិនបាន ប្រើកម្លាំងពល​កម្ម​កុមារឡើយ

សមាគម រោងចក្រកាត់ដេរ មីយ៉ាន់ម៉ាថាមិនបាន ប្រើកម្លាំងពល​កម្ម​កុមារឡើយ

ឧស្សាហកម្ម៖ មន្ត្រីប្រតិបត្តិជា​ន់​ ខ្ពស់របស់សមាគមរោងចក្រ ​កាត់ដេរ​មីយ៉ាន់ម៉ា​​បាន​ថ្លែងកាលពីសប្តាហ៍មុនថា​ ដោយមាន​របាយការណ៍ ​អន្តរជាតិ​របស់​ទីភ្នាក់​ងារ DESPITE RECENT បានចោទថារោង ចក្រកាត់ដេរមួយចំនួន​ក្នុង ​ប្រទេស​មី​យ៉ាន់ម៉ា​រំលោភបំពាន​លើកម្លាំងពលកម្ម​កុមារ សមាគម​សូមធ្វើការ​បដិសេធ​ហើយក៏មិន អាចទទួលយកបានឡើយ​ ចំពោះការ​លើកឡើង​បែបនេះ។

តាមរបាយការណ៍​ដែលគេរកឃើញ​និង​ចេញផ្សាយដោយ​មជ្ឈមណ្ឌស្រាវជ្រាវ​មូលដ្ឋាននៅហូឡង់ SOMO បង្ហាញថា​ក្រុមហ៊ុន​យីហោធំៗ​រួមមាន​ H&M , Lonsdale and Pierre Cardin បាននិងកំពុង​​​ជាប្រភព​រោងចក្រ​ដែលជួល​កម្លាំង​ពល​កម្ម​កុមារអាយុ​១៤ឆ្នាំ ។

ប្រធានសមាគមរោងចក្រកាត់ដេរ​មីយ៉ាន់​ម៉ា​លោក Myint Soe បានថ្លែងថា​ទាំងនេះគឺជារបាយការណ៍​ដែលមាន​​ការ​យល់ខុស​យ៉ាងលើសលុបអំពី​ច្បាប់​របស់មីយ៉ាន់ម៉ា​។ លោកបាន​ពន្យល់ថា​ការជួល​កម្មករនិយោជិត​ដែល​មាន​អាយុ​១៤ឆ្នាំ​នៅក្នុងឧស្សាហកម្ម​ដែលពុំមាន​គ្រោះថ្នាក់​នេះ​គឺ​ស្របច្បាប់របស់​មី​យ៉ាន់​ម៉ា ប៉ុន្តែ​ពួកគេ​អាច​ត្រឹមតែ​ធ្វើការ​ជាអតិបរិមា​៤ម៉ោង​ក្នុងមួយថ្ងៃប៉ុណ្ណោះ នេះបើ​តាម​ច្បាប់​ដែលមានស្រាប់ ។

លោក​ថ្លែងបញ្ជាក់ថា​នៅក្នុងប្រទេស​មីយ៉ាន់ម៉ា​ អ្នកទាំងឡាយ​ដែលមាន​អាយុ​ចន្លោះពី​១៤ឆ្នាំ​និង​១៦ឆ្នាំ​គឺ​មិន​ត្រូវបាន​គេ​សន្មត់ថា​ជា​កុមារ​ឡើយ ។ ពួកគេ​គឺជា​យុវវ័យ​ដែល​អាច​មានសិទ្ធិ​បំពេញការងារ​ដែល​​កំណត់​ម៉ោង​ឬពេលវេលា​ត្រឹមត្រូវតាមច្បាប់ជាធរមាន។

ដោយឡែកអគ្គលេខាធិការ​សមាគមរោងចក្រ​កាត់ដេរមីយ៉ាន់​ម៉ាលោកស្រី​ Khine Khine New និង​ជា​អគ្គលេខាធិការ​សហព័ន្ធសហជីពនៃ​សភាពាណិ​ជ្ជ​កម្ម​និង​ឧស្សាហកម្មមីយ៉ាន់ម៉ាក៏បាន​ថ្លែងបដិសេធ​ចំពោះការ​ចោទប្រកាន់​មួយផ្សេងទៀតផងដែរថា ​កម្ម​ករ​និយោជិត​ទាំងអស់នោះ​ត្រូវបាន​ផ្តល់ប្រាក់​ឈ្នួល​​អប្បបរិមាក្រោម​៩២បាតឬ២,៦ដុល្លារ​ក្នុងមួយថ្ងៃ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES