ឧស្សាហកម្ម៖ មន្ត្រីប្រតិបត្តិជាន់ ខ្ពស់របស់សមាគមរោងចក្រ កាត់ដេរមីយ៉ាន់ម៉ាបានថ្លែងកាលពីសប្តាហ៍មុនថា ដោយមានរបាយការណ៍ អន្តរជាតិរបស់ទីភ្នាក់ងារ DESPITE RECENT បានចោទថារោង ចក្រកាត់ដេរមួយចំនួនក្នុង ប្រទេសមីយ៉ាន់ម៉ារំលោភបំពានលើកម្លាំងពលកម្មកុមារ សមាគមសូមធ្វើការបដិសេធហើយក៏មិន អាចទទួលយកបានឡើយ ចំពោះការលើកឡើងបែបនេះ។
តាមរបាយការណ៍ដែលគេរកឃើញនិងចេញផ្សាយដោយមជ្ឈមណ្ឌស្រាវជ្រាវមូលដ្ឋាននៅហូឡង់ SOMO បង្ហាញថាក្រុមហ៊ុនយីហោធំៗរួមមាន H&M , Lonsdale and Pierre Cardin បាននិងកំពុងជាប្រភពរោងចក្រដែលជួលកម្លាំងពលកម្មកុមារអាយុ១៤ឆ្នាំ ។
ប្រធានសមាគមរោងចក្រកាត់ដេរមីយ៉ាន់ម៉ាលោក Myint Soe បានថ្លែងថាទាំងនេះគឺជារបាយការណ៍ដែលមានការយល់ខុសយ៉ាងលើសលុបអំពីច្បាប់របស់មីយ៉ាន់ម៉ា។ លោកបានពន្យល់ថាការជួលកម្មករនិយោជិតដែលមានអាយុ១៤ឆ្នាំនៅក្នុងឧស្សាហកម្មដែលពុំមានគ្រោះថ្នាក់នេះគឺស្របច្បាប់របស់មីយ៉ាន់ម៉ា ប៉ុន្តែពួកគេអាចត្រឹមតែធ្វើការជាអតិបរិមា៤ម៉ោងក្នុងមួយថ្ងៃប៉ុណ្ណោះ នេះបើតាមច្បាប់ដែលមានស្រាប់ ។
លោកថ្លែងបញ្ជាក់ថានៅក្នុងប្រទេសមីយ៉ាន់ម៉ា អ្នកទាំងឡាយដែលមានអាយុចន្លោះពី១៤ឆ្នាំនិង១៦ឆ្នាំគឺមិនត្រូវបានគេសន្មត់ថាជាកុមារឡើយ ។ ពួកគេគឺជាយុវវ័យដែលអាចមានសិទ្ធិបំពេញការងារដែលកំណត់ម៉ោងឬពេលវេលាត្រឹមត្រូវតាមច្បាប់ជាធរមាន។
ដោយឡែកអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរមីយ៉ាន់ម៉ាលោកស្រី Khine Khine New និងជាអគ្គលេខាធិការសហព័ន្ធសហជីពនៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មមីយ៉ាន់ម៉ាក៏បានថ្លែងបដិសេធចំពោះការចោទប្រកាន់មួយផ្សេងទៀតផងដែរថា កម្មករនិយោជិតទាំងអស់នោះត្រូវបានផ្តល់ប្រាក់ឈ្នួលអប្បបរិមាក្រោម៩២បាតឬ២,៦ដុល្លារក្នុងមួយថ្ងៃ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា