Wednesday, April 23, 2025
Homeកីឡាអន្ដរជាតិអ្នក​គាំទ្រ​ជាង​10​ម៉ឺន​នាក់​ធ្វើ​ញាត្តិ​តវ៉ា​ សុំ​ឲ្យ​មាន​ការ​ប្រកួត​ឡើង​វិញ​រវាង​ Paris​ SG ​និង​Barclona

អ្នក​គាំទ្រ​ជាង​10​ម៉ឺន​នាក់​ធ្វើ​ញាត្តិ​តវ៉ា​ សុំ​ឲ្យ​មាន​ការ​ប្រកួត​ឡើង​វិញ​រវាង​ Paris​ SG ​និង​Barclona

បន្ទាប់ពីមានរឿងចម្រូងចម្រាស់ចំពោះលទ្ធផលប្រកួតដ៏ចម្លែក 6-1 រវាងក្រុមម្ចាស់ផ្ទះ Barcelona និង Paris SG ក្នុងយុទ្ធនាការប្រកួតយូហ្វាឆេមពានលីកជើងទី 2  កាលពីសប្តាហ៍មុន អ្នកគាំទ្របាល់ទាត់ជាង10ម៉ឺននាក់បានធ្វើញាត្តិតវ៉ាតាមប្រព័ន្ធអនឡាញ សុំឲ្យមានការប្រកួតសាជាថ្មីឡើងវិញ។

លទ្ធផលប្រកួតទាំងពីរជើងក្រុមBarcelona បានយកឈ្នះ 6ទល់នឹង 5 គឺជើងទី 1 Paris SG បានយកឈ្នះ Barcelona 4-0 ដែលជាលទ្ធផលរំពឹងថាបានឡើងទៅវគ្គ8 ក្រុមតែផ្ទុយទៅវិញនៅផ្ទះBarcelona បែរជាចាញ់ 6-1ទៅវិញ។

នៅក្នុងញាត្តិតវ៉ានោះ ពួកគេបានថ្កោលទោសទង្វើរបស់លោកអាជ្ញាកណ្តាល Deniz Aytekin

ថាបានកាត់សេចក្តីអយុត្តិធម៌លំអៀងទៅលើក្រុមម្ចាស់ផ្ទះ Barcelona ។ ក្នុងញាតិដដែលនោះបានឲ្យដឹងទៀតថា៖លោកអាជ្ញាកណ្តាល​Deniz Aytekin បានធ្វើឲ្យមានកំហុសធ្ងន់ធ្ងរណាស់ ពោលគឺការកាត់សេចក្តីរបស់គាត់ផ្តល់ផលប្រយោជន៍ដល់ក្លឹបBarcelona។ ការបន្ថែមម៉ោង5 នាទីគឺជាការធ្វើកាដូរដល់ក្រុមអ្នកមានបុណ្យBarcelona ដែលអាចរកគ្រាប់បាល់បន្ថែមបានមូយគ្រាប់ទៀត ជួយឲ្យក្រុមBarcelona មានកៅអីមួយឡើងទៅវគ្គ8ក្រុម បន្សល់ទឹកភ្នែកទុកឲ្យក្រុម Paris SG ក្នុងពហុកីឡដ្ឋាន Nu camp។

ទោះបីមានញាត្តិតវ៉ាបែបនេះក្តី លោក Gianni Infantino ប្រធានបាល់ទាត់អន្តរជាតិ FIFA បានថ្លែងថា៖ ការសម្រេចឲ្យមានការប្រកួតម្តងទៀតទំនងជាទៅមិនរួចទេ តែលោកអាជ្ញាកណ្តាលដែលទទួលបន្ទុកកាត់សេចក្តីក្នុងការប្រកួតនេះអាចនឹងទទួលការពិន័យប្រសិនបើរកឃើញថាមានកំហុស។

 

 

 

 

RELATED ARTICLES