Wednesday, September 17, 2025
Homeព័ត៌មានជាតិប្រធានរដ្ឋសភាកម្ពុជា ថាអាកាសយានដ្ឋានអន្តរជាតិតេជោ ជាមោទនភាពរបស់ខ្មែរគ្រប់រូប

ប្រធានរដ្ឋសភាកម្ពុជា ថាអាកាសយានដ្ឋានអន្តរជាតិតេជោ ជាមោទនភាពរបស់ខ្មែរគ្រប់រូប

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥ មុនចេញដំណើរទៅចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (អាយប៉ា/AIPA) លើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះឬាជា ណាចក្រកម្ពុជា ព្រមទំាងសមាជិក សមាជិកាគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ក៏ដូចជាសមាជិក សមាជិកា រដ្ឋសភា បានអញ្ជើញទស្សនាស្វែងយល់ អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយក្តីសប្បាយរីករាយ និងមានមោទនភាពជាទីបំផុត។ ការរបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិថ្មី ខ្នាតធំ គឺជាការបោះជំហានដ៏សំខាន់មួយសម្រាប់វិស័យអាកាសចរណ៍និងសេដ្ឋកិច្ចកម្ពុជា ដែលជាមោទនភាពបំផុតសម្រាប់កូនខ្មែរគ្រប់រូប។ 

សម្តេចប្រធានរដ្ឋសភា ក៏ដូចជាសមាជិក សមាជិការដ្ឋសភា បានបង្ហាញសេចក្តីរំភើបសប្បាយរីករាយយ៉ាង ក្រៃលែង ជាមួយសមិទ្ធផលដ៏មហស្ចារ្យជាប្រវត្តិសាស្រ្តនេះ។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា សមិទ្ធផលនេះ បានប្រសូតឡើងនៅក្រោមម្លប់សុខសន្តិភាព ដែលមានសម្តេច ហ៊ុន សែន ជាអគ្គមគ្គុទេសក៍សន្តិភាពដ៏ឆ្នើមរបស់កម្ពុជា បានលះបង់អ្វីៗគ្រប់យ៉ាង យកជីវិតជាដើមទុន ក្នុងការនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍន៍ ជូនប្រទេសជាតិ ដូចសព្វថ្ងៃនេះ។ សម្តេចប្រធានរដ្ឋសភា បានបន្តថា សុខសន្តិភាពនិងការអភិ វឌ្ឍរបស់កម្ពុជា បានការពារ លើកកម្ពស់ដោយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី  ដែលជាអ្នកដឹកនាំវ័យក្មេង ប្រកបដោយថាមវន្ត មានឆន្ទៈមោះមុតក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះនៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សម្តេច ឃួន សុដារី បានសង្កត់ធ្ងន់ថា មានសុខសន្តិភាព ទើបមានការអភិវឌ្ឍន៍។ ដូច្នេះសូមពលរដ្ឋទំាងអស់នាំគ្នា បន្តថែរក្សា ការពារសុខសន្តិភាពនៅកម្ពុជា ឱ្យបានគង់វង្សជារៀងរហូតតទៅ។

សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានបើកដំណើរការជាផ្លូវការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ហើយនឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានសាងសង់លើផ្ទៃដីប្រមាណ ២៦០០ហិកតារ ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាអាកាសយានដ្ឋានលំដាប់ 4F ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងវិស័យអាកាសចរណ៍អន្តរជាតិ អាចទទួលយន្តហោះគ្រប់ប្រ ភេទ រួមទាំងយន្តហោះខ្នាតយក្ស ដូចជា Airbus A380 និង Boeing 747 ផងដែរ៕ ខៀវទុំ

RELATED ARTICLES