Monday, January 20, 2025
Homeព័ត៌មានជាតិបុរស​ប្រពន្ធ​រត់​ចោល ចង​ក​សម្លាប់​ខ្លួន

បុរស​ប្រពន្ធ​រត់​ចោល ចង​ក​សម្លាប់​ខ្លួន

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ ព្រោះតែតូចចិត្តនឹងប្រពន្ធរត់ចោល ក៏ដើរផឹកស្រាស្រវឹងជា រៀងរាល់ថ្ងៃ ទីបំផុត ក៏សម្ងំចងកសម្លាប់ខ្លួន នៅក្នុងផ្ទះ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិតូង សង្កាត់ សួង ក្រុងសួង។

បុរសតូចចិត្តប្រពន្ធរត់ចោល សម្រេចចិត្ត ចងកធ្វើអត្តឃាតរូបនេះ មានឈ្មោះជាម ជីវា ហៅវឹក អាយុ៣៥ឆ្នាំ មុខរបរកសិករ មានលំនៅ ក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា ជនរងគ្រោះធ្លាប់មានប្រពន្ធ កូននឹងគេដែរ តែសព្វថ្ងៃប្រពន្ធបានរត់ចោល បាត់ទៅហើយ ទើបធ្វើឱ្យជនរងគ្រោះចេះតែ ខូចចិត្ត ដើរផឹកស្រាស្រវឹងអួទីនួសឹងរាល់ថ្ងៃ រហូតដល់ចុងក្រោយ បែរជាសម្រេចចិត្តចងក សម្លាប់ខ្លួនតែម្តង។

ប្រភពដដែលបន្តថា ក្រោយពេលប្រពន្ធ រត់ចោលបាត់ទៅ ជនរងគ្រោះខូចចិត្តពេក គិត អ្វីមិនចេញ ក៏ជ្រើសយកស្រាជាត្រីមុខ ដើម្បី បំបាត់ការឈឺចាប់។ ស្រាប់តែមកដល់ថ្ងៃកើតហេត ុដោយមិនទាន់ឃើញជនរងគ្រោះចេញ មកក្រៅផ្ទះទៀត ទើបសាច់ញាតិបានចូលទៅ មើល ស្រាប់តែប្រទះឃើញជនរងគ្រោះចងក ស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោឡើង ផ្អើលដល់អ្នកជិតខាងចោមរោមមើលនិងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ថា ជនរងគ្រោះបានស្លាប់ដោយសារតែចងក ធ្វើអត្តឃាតប្រាកដមែន ដោយប្រើខ្សែនីឡុង ចងកភ្ជាប់នឹងធ្នឹមផ្ទះកម្ពស់២,៥០ម៉ែត្រ បង្កឱ្យ មានស្នាមទ្រុតនៅកផ្នែកខាងមុខ នៃរង្វង់ក ពោលគឺមិនពាក់ព័ន្ធនឹងករណីអ្វីផ្សេងនោះទេ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជនរងគ្រោះ បានចងកស្លាប់តាំងពីអំឡុងម៉ោង១១យប់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ មកម៉្លេះ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES