ខេត្តតាកែវ ៖ ស្ត្រីវ័យក្មេង ជាមេម៉ាយកូន២ម្នាក់ ព្រោះតែតូចចិត្តនឹងម្តាយស្តីបណ្តេញ ចេញពីផ្ទះ ក៏រត់មកបម្រើការងារជានារីខារ៉ាអូខេ លុះមិនបានប៉ុន្មាន ក៏សម្រេចចិត្តចងកសម្លាប់ ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៤រសៀល ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិកោកឃ្មោង ឃុំរនាម ស្រុកទ្រាំង។
ស្ត្រីមេម៉ាយកូន២ ដែលចងកធ្វើអត្តឃាត នោះ មានឈ្មោះឈឹម ដាណា ហៅពៅ អាយុ ២៧ឆ្នាំ មុខរបរនារីបម្រើការក្នុងហាងខារ៉ាអូ ខេមួយកន្លែងយីហោ ដូងមាស មានទីតាំងស្ថិត ក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូន- កែវ និងស្នាក់នៅជាមួយស្ត្រីឈ្មោះហង់ ភា អាយុ ៤៤ឆ្នាំ នៅចំណុចភូមិកើតហេតុខាងលើ និង មានស្រុកកំណើតនៅភូមិយាយឡត៍ ឃុំត្រាំកក់ ស្រុកត្រាំកក់។
តាមប្រភពពីស្ត្រីឈ្មោះហង់ ភា ជាម្ចាស់ ផ្ទះកើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា ដំបូងឡើយ ស្ត្រីរងគ្រោះរូបនេះបានមកសុំផ្ទះ របស់គាត់ស្នាក់នៅ ដោយប្រាប់ថា នាងជា មនុស្សកំព្រាគ្មានទីពឹង ទើបគាត់អាណិតក៏ទទួល ឱ្យស្នាក់នៅជាមួយ។ បន្ទាប់មក ស្ត្រីរងគ្រោះ បានចេញទៅធ្វើការនៅហាងខារ៉ាអូខេ ដូងមាស នៅឯក្រុងដូនកែវ តែយប់ឡើង នាងតែងមក ដេកនៅផ្ទះរបស់គាត់វិញ។
ប្រភពដដែលបន្តថា នៅមុនពេលកើត- ហេតុ កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៧ ស្ត្រីរងគ្រោះមិនទាន់ដល់ម៉ោងចេញ ទៅធ្វើការនៅឡើយ ដោយសម្ងំនៅក្នុងផ្ទះតែ ម្នាក់ឯង ចំណែកគាត់បានចេញទៅធ្វើចម្ការ លុះដល់វេលាម៉ោងកើតហេតុខាងលើ ខណៈ ដែលគាត់វិលត្រឡប់មកដល់ផ្ទះវិញ ស្រាប់តែ ប្រទះឃើញស្ត្រីរងគ្រោះចងកស្លាប់នៅក្នុងផ្ទះ បាត់ទៅហើយ ទើបគាត់បានស្រែកឆោឡោ ហៅអ្នកភូមិឱ្យជួយនិងរាយការណ៍សុំអន្តរា- គមន៍ពីសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាចងកធ្វើអត្តឃាតប្រាកដ មែន ដោយប្រើអាវដៃវែងរបស់ស្ត្រីជាម្ចាស់ផ្ទះ ឈ្មោះហង់ ភា ចងកភ្ជាប់នឹងផ្ទោងក្នុងផ្ទះ។
បន្ទាប់មក សមត្ថកិច្ចក៏ស្រាវជ្រាវរកក្រុម គ្រួសារស្ត្រីរងគ្រោះ ទើបដឹងថា ស្ត្រីរងគ្រោះ មានលំនៅឯភូមិយាយឡត៍ ឃុំត្រាំកក់ ស្រុក ត្រាំកក់ និងជាស្ត្រីមេម៉ាយកូន២នាក់ និងត្រូវ បានម្តាយបណ្តេញចេញពីផ្ទះ។
សពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យស្ត្រីជាបងបង្កើតដឹកទៅបូជានៅវត្តព្រៃផ្អាវ ស្ថិតក្នុងភូមិព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង តែម្តង ខណៈដែលស្ត្រីជាម្តាយមិនព្រមមកទទួលយក សពកូនស្រីត្រឡប់ទៅផ្ទះវិញ ដើម្បីរៀបចំធ្វើ បុណ្យ តាមប្រពៃណីនោះទេ៕