Saturday, September 20, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ស្រុកពួក រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

 ស្រុកពួក រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

ខេត្តសៀមរាបៈ ស្រុកពួក ផ្នែលខ្លះ បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈអភិបាលខេត្តសៀម រាប បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលស្ថានភាពជាក់ស្តែង។

តាមប្រភពរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១២៥ លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះពិនិត្យមើលស្ថានភាពទឹកជំនន់ទឹកភ្លៀង ក្នុងស្រុកពួក ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក លោកប្រធានមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ប្រចាំស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់។

ក្នុងឱកាសនេះ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវរួមសហការគ្នាធ្វើការវាយតម្លៃនៃការខូចខាត ឱ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់ ដើម្បីជាវិធានការជួយដល់ប្រជាពលរដ្ឋ ព្រមទាំងការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ដំណាំស្រូវឱ្យបានទាន់ពេលវេលា និងឆាប់រហ័ស ព្រមទាំងសំណូមពរឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ ត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងដែលងាយរងការជន់លិច។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវមានភាពម្ចាស់ការ ក្នុងពេលមានគ្រោះ មហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន ត្រូវធ្វើយ៉ាងណាកុំឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ គឺត្រូវប្រើឱ្យអស់គ្រប់វិធានការក្នុងការដោះស្រាយជូនដល់ ប្រជាពលរដ្ឋយើងរស់នៅមានភាពសុខសាន្ត។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានចូលរួមរំលែកទុក្ខគ្រួសារដែលបានលិចទូកទឹកស្លាប់ ៣នាក់ ម្តាយឪពុក និងកូនស្រីដែលមានអាយុ ១៣ឆ្នាំ ក្នុងស្ថានភាពទឹកជំនន់នេះផងដែរ៕

RELATED ARTICLES