Thursday, October 2, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមភ្លៀងធ្លាក់ច្រើនថ្ងៃ ទឹកហូរដាច់កំណាត់ផ្លូវជាតិលេខ៥៥

ភ្លៀងធ្លាក់ច្រើនថ្ងៃ ទឹកហូរដាច់កំណាត់ផ្លូវជាតិលេខ៥៥

ខេត្តពោធិ៍សាត់ ៖ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ថា ដោយសារភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ប៉ុន្មានថ្ងៃនេះ បានបណ្តា លឱ្យទឹកហូរបុកច្រោះដាច់កំណាត់ផ្លូវជាតិលេខ៥៥ នៅ PK 152+850- PK 152+900 ប្រវែង៥០ម៉ែត្រ ទទឹងជាង១ម៉ែត្រ (នៅសល់ជាង១ម៉ែត្រទៀត ដល់ចិញ្ចើមផ្លូវ) និងហូរបាក់ដីគ្រប់លើលូ តាមបណ្តោយផ្លូវថ្នល់។

ជាមួយគ្នានេះ លោកអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ក្រុមការងារនាយកដ្ឋានជួសជុល ថែទាំផ្លូវថ្នល់ នៃអគ្គនាយកដ្ឋានសាធារណការ នៃក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងកាយរើ ដុំថ្ម ធ្លាក់ បិទប្រព័ន្ធបណ្តា ញលូបណ្តោយថ្នល់ ដាក់ផ្លាកសញ្ញាផ្តល់ព័ត៌មានដល់អ្នកបើកបរ ឱ្យមានការប្រុងប្រយ័ត្ន។

លោក ផន រឹម បានគូសបញ្ជាក់ថា បច្ចុប្បន្នស្ថានភាពចរាចរណ៍ តាមបណ្តោយផ្លូវជាតិលេខ៥៥ មានសភាពធម្មតា៕

RELATED ARTICLES