Saturday, October 4, 2025
Homeព័ត៌មានជាតិអភិបាលរាជធានីភ្នំពេញ ណែនាំមន្ត្រីជំនាញ ស្តារប្រឡាយ រំដោះជំនន់ទឹកភ្លៀង

អភិបាលរាជធានីភ្នំពេញ ណែនាំមន្ត្រីជំនាញ ស្តារប្រឡាយ រំដោះជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងមន្ទីរជំ នាញ ចុះស្តារប្រឡាយ នៅក្នុងភូមិចាក់ជ្រូក និងភូមិចម្ការឪឡឹក ក្នុងសង្កាត់ចោមចៅ៣ និងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង លិចផ្ទះប្រជាពលរដ្ឋ នារដូវវស្សា។

លោកឃួង ស្រេង បានជំរុញបែបនេះ ខណៈលោកនិងមន្ត្រីជំនាញ ចុះពិនិត្យប្រឡាយនៅភូមិចាក់ជ្រូក សង្កាត់ចោមចៅទី៣ និងបន្តពិនិត្យមើលប្រឡាយចម្ការឪឡឹក ក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងឱកាសនៃការចុះពិនិត្យនោះ លោកឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ជីកស្តារប្រឡាយក្នុងភូមិចាក់ជ្រូក និងស្តារប្រឡាយក្នុងភូមិចម្ការឪឡឹក ក្នុងសង្កាត់ចោមចៅទី៣ និងក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ សំដៅធ្វើយ៉ាងណារំដោះទឹក កុំឱ្យលិចលង់នៅតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពិសេសនៅតំបន់ដងនង្គលពោធិ៍ចិនតុង។

លោក ឃួង ស្រេងក៏បានណែនាំឱ្យមន្ទីរសាធារណការរាជធានីភ្នំពេញ ចុះពិនិត្យនិងសិក្សាបន្ថែម ដើម្បីដាក់ លូប្រអប់ នៅចំណុចផ្លូវឆ្លងកាត់។ ក្រោយការសិក្សាបានលម្អិតហើយ នៅរដូវប្រាំង ខាងមុខនេះ ការដ្ឋានដាក់ លូប្រអប់នេះ នឹងចាប់ផ្តើមការដ្ឋានតែម្តង។

សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងប៉ុន្មានមេជាប់ៗគ្នា ធ្វើឱ្យទឹកលិចផ្លូវជាតិលេខ៤ ត្រង់ចំណុចរង្វង់មូលចោមចៅទី៣ មុខព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានលិចលង់ស្ទើរ ចរាចរណ៏មិនកើត ក្រោយពីព្រ លានយន្តហោះនេះ ត្រូវបានឈប់ដំណើរការហោះហើរ៕

RELATED ARTICLES