Monday, October 6, 2025
Homeព័ត៌មានជាតិរដ្ឋមន្ត្រីក្រសួងអប់រំៈ សាលាតាមព្រំដែនកម្ពុជា-ថៃ មិនទាន់អាចបើកបវេសនកាល

រដ្ឋមន្ត្រីក្រសួងអប់រំៈ សាលាតាមព្រំដែនកម្ពុជា-ថៃ មិនទាន់អាចបើកបវេសនកាល

ភ្នំពេញ ៖ លោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា បានថ្លែងបញ្ជាក់ថា សាលារៀនដែលមានទីតាំងនៅតាមព្រំដែន បានរងប៉ះពាល់ពីសង្គ្រាមជាមួយប្រទេសថៃ នៅមិនទាន់អាចបើកបវេសនកាលបាននៅឡើយទេ ដោយហេតុថាស្ថានភាពនៅព្រំដែន មិនទាន់មានស្ថិរភាព។

លោកបណ្ឌិត ហង់ជួន ណារ៉ុន ថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំស្តីពីការត្រៀមបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ដោយមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

មុនឈានចូលកិច្ចពិភាក្សា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីបច្ចុប្បន្នភាពនិងវឌ្ឍនភាពការងារអប់រំ ដោយគូសរំលេចពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ដែលមានអត្រាប្រឡងជាប់កើនឡើងដល់ទៅ ៨៤ភាគរយ ជាមួយកំណើនអត្រាសិស្សជាប់និទ្ទេស A ដល់ ៣០០៣នាក់។

លោកបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ថ្លែងបញ្ជាក់ថា ពាក់ព័ន្ធនឹងការត្រៀមបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅដើមខែវិច្ឆិកា ខាងមុខនេះ សម្រាប់សាលារៀនដែលមានទីតាំងនៅតាមព្រំដែន បានរងប៉ះពាល់ពីសង្គ្រាមជាមួយប្រទេសថៃ នៅមិនទាន់អាចបើកបវេសនកាលនៅទីតាំងសាលរៀនបាននៅឡើយទេ ដោយហេតុថា ស្ថានភាពនៅព្រំដែន មិនទាន់មានស្ថិរភាព ធ្វើឱ្យក្រុមការងារបោសសម្អាតមីន និងសាងសង់មិន អាចចូលទៅស្តារឡើងវិញបាន។ យ៉ាងណា ក្រសួង បានត្រៀមជាស្រេចនូវកញ្ចប់ថវិកាស្តារឡើងវិញនូវសាលារៀនរងប៉ះពាល់នៅតាមព្រំដែន ដែលក្នុងនោះមានថវិការបស់ក្រសួងផ្ទាល់ និងមានការចូលរួមឧបត្ថម្ភពីសំណាក់ដៃគូអភិវឌ្ឍន៍ សប្បុរសជនជាតិ និងអន្តរជាតិផងដែរ។

កិច្ចប្រជុំនេះបានពិនិត្យពិភាក្សាផ្លាស់ប្តូរយោបល់លើរបៀបវារ ៖ ១-ការអនុវត្តគន្លងអប់រំថ្មី ២-ផែនការពង្រីកមធ្យមសិក្សា ៣-ការត្រៀមសម្រាប់ការបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ និង៤-គម្រោងផែនការសាងសង់និងជួសជុលអគារសិក្សានៅតាមព្រំដែន ៥-កិច្ចពិភាក្សាដើម្បីសម្រេចអនុម័តលើផែនការសកម្មភាពសំខាន់ៗដែលត្រូវអនុវត្តបន្ត។ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជននិងកីឡា នឹងចាប់ផ្តើមអនុវត្តកម្មវិធីអប់រំតម្រង់ទិសការសិក្សា ដល់សិស្សានុសិស្ស ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ នៅអនុវិទ្យាល័យ និងវិទ្យាល័យនានា។ ក្រសួងនឹងសាកល្បងអនុវត្តគន្លងអប់រំថ្មី រួមមាន គន្លងវិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម និងគន្លងវិជ្ជាជីវៈ ចាប់ពីថ្នាក់ទី១០ នៅតាមវិទ្យាល័យគោលដៅមួយចំនួន សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ នេះ។ ដើម្បីជំរុញប្រសិទ្ធភាពការងារ លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍មួយចំនួនដល់ក្រុមការងារ ដូចជា ១- សូមរៀបចំផែនការលម្អិតពីតម្រូវការជាក់ស្តែងពាក់ព័ន្ធនឹងការបើកបវេសនកាលឆ្នាំសិក្សាថ្មី ផែនការក្នុងការពង្រីកមធ្យម សិក្សា និងការអនុវត្តសាកល្បងនូវគន្លងអប់រំថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ២-ផែនការសកម្មភាពសាង សង់ និងស្តារឡើងវិញសាលារៀនដែលរងប៉ះពាល់ ៣- សូមប្រមូលទិន្នន័យសិស្ស និងគ្រូ ឱ្យ

RELATED ARTICLES