ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានអ្នកមើលថែផ្ទះសំណាក់ប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ផ្ទះសំណាក់ពុំដឹងមូលហេតុ បន្សល់ទុកតែអត្តសញ្ញណប័ណ្ណ២សន្លឹកនៅលើគ្រែពូក បង្កឥ្យភ្ញាក់ផ្អើលកាលពីវេលម៉ោង១០ព្រឹកថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបន្ទប់លេខ៣០៦ ជាន់ទី៣ ផ្ទះសំណាក់ យុីហោ មានជ័យ ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ទល់មុខអាងទឹក ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
ជនរងគ្រោះបើតាមពិនិត្យលើអត្តសញ្ញាណប័ណ្ណបន្សល់ទុក មានឈ្មោះ ម៉ៅ សារ៉ាត់ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិស្វាយ ឃុំពករៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង មានទីកន្លែងកំណើត ឃុំតាកោ ស្រុកកំពង់លាវ ខេត្តព្រៃវែង ។ ជនរងគ្រោះ កាន់អត្តសញ្ញាណប័ណ្ណលេខ 051502934 ។
តាមម្ចាស់ផ្ទះសំណាក់ មិនបានប្រាប់ឈ្មោះ បានឲ្យដឹងថា ជនរងគ្រោះបានដើរថ្មើរជើងមកជួល បន្ទប់ស្នាក់នៅ១យប់១ថ្ងៃ ស្មើ២៤ម៉ោង ក្នុងតម្លៃ៥ដុល្លា ចូលនៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៤ ខែមិនា ម្សិលមុិញ ដោយសម្រាកបន្ទប់លេខ៣០៦ ជាន់ទី៣ លុះរហូតដល់ វេលាម៉ោង១០ពក រឹក ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧ បន្ទាប់ពី មេការផ្ទះសំណាក់ ឡើងទៅបំណងសាកសួរ ស្នាក់នៅបន្តឬ ត្រូវចាកចេញ តែដល់ពេលគោះទ្វារហៅ មិនសូរមាត់ឆ្លើយ ទើបរុញទ្វារ ដោយជនរងគ្រោះមិន បានដាក់គន្លឹះពីក្នុងឡើយ បើកទ្វារភ្លាម ពុទ្ធោ ប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួន ស្លាប់បាត់ទៅហើយក្នុងបន្ទប់ទឹក ទើបរត់ចុះមកក្រោមវិញរាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកពិនិត្យ ។
បើតាមសម្តីបុរសឈ្មោះ សែម ឆក អាយុ២៦ឆ្នាំ ជាមេការ ផ្ទះសំណាក់មានជ័យខាងលើ មានស្រុកកំណើតភូមិស្រកានាគ ឃុំតាកែន ស្រុកឈូក ខេត្តកំពត បានឲ្យដឹងថា ក្រោយពីជនរងគ្រោះចូលមកជួលបន្ទប់ស្នាក់នៅ ១ថ្ងៃ បន្ទប់ខាងលើ រហូតដល់វេលាម៉ោង១០ព្រឹកថ្ងៃទី១៥ ខែមិនា ត្រូវគម្រប់១ថ្ងៃហើយ ពេលឡើងទៅក្នុងបំណងសាកសួរ ស្នាក់នៅបន្តឬត្រូវចាកចេញ ទើបគោះទ្វារហៅ មិនសូរ្យឆ្លើយ រុញទ្វារឃ្វាំង ស្រាប់តែប្រទះឃើញ សាកសពជនរងគ្រោះ ចងកសម្លាប់ខ្លួនទៅវិញ និងមានអត្តសញ្ញាណប័ណ្ណរបស់ ជនរងគ្រោះ ចំនួន ២សន្លឹក នៅលើគ្រែពូក ទើបរាយការណ៍ប្រាប់ទៅសមត្ថកិច្ចចុះមកពិនិត្យផ្ទាល់ដល់កន្លែងតែម្តង ។
ហេតុការណ៍ខាងលើ ត្រូវបាននគរបាលជំនាញខណ្ឌ ក្រុង ចុះធ្វើការពិនិត្យកោសល្យវិច័យ ដោយជនរងគ្រោះ ចងនឹងកន្សែងពោះគោ ពណ៌ក្រហម ។ ក្រោយពីនិនត្យរួចសាកសពត្រូវបាន នគរបាល ដឹកយកទៅតំកល់ទុកនៅវត្តអង្គតាមុិញ ភូមិគោកចំបក់ សង្កាង់ចោមចៅ ដើម្បីបន្តស្រាវជ្រាវ រកមញលហេតុ និងស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕