Monday, January 20, 2025
Homeព័ត៌មានជាតិកូន​ប្រុស​ទូរ​ស័ព្ទ​លា​ម្តាយ រួច​ច​ងក​សម្លាប់​ខ្លួន

កូន​ប្រុស​ទូរ​ស័ព្ទ​លា​ម្តាយ រួច​ច​ងក​សម្លាប់​ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តអ្វីធំធេងដោះស្រាយមិន ចេញ ក៏សម្រេចជ្រើសយកវិធីបញ្ចប់ជីវិត ដោយ ចងកសម្លាប់ខ្លួន តែមុននឹងធ្វើអត្តឃាត ជនរងគ្រោះបានទូរស័ព្ទទៅលាម្តាយរបស់ខ្លួនជាលើក ចុងក្រោយទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើល ឡើង កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះឈឿន វុទ្ធី អាយុ៣០ឆ្នាំ មុខរបរ នៅផ្ទះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះហួន គឹមលាង អាយុ ៦៥ឆ្នាំ ត្រូវជាម្តាយរបស់ជនរងគ្រោះ បាន រៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុកូន ប្រុសរបស់គាត់ (ជនរងគ្រោះ) បានចេញទៅ ដេកចាំផ្ទះឱ្យក្មួយប្រុសនៅចំណុចផ្ទះកើតហេតុ ខាងលើ។ លុះមកដល់វេលាម៉ោងប្រមាណ១១ ព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅសុខៗ កូនប្រុសរបស់គាត់ បានទូរស័ព្ទមកលាគាត់ថា “កូនលាហើយម៉ាក់ មកមើលកូនផង កូននឹង ឡើងបង្គោលអង់តែនទូរស័ព្ទលោតសម្លាប់ខ្លួន ឥឡូវហើយ”។ ដំបូងឡើយ គាត់នឹកស្មានថា កូនប្រុសនិយាយលេងតែស្តាប់ទៅសំឡេងកូន ប្រុសដូចជាកំពុងមានទុក្ខសោកពិតមែន ទើប ធ្វើឱ្យគាត់ភ័យស្លន់ស្លោរត់ទៅស្រែកហៅបងប្អូនអ្នកជិតខាងនាំគ្នាចេញទៅរកមើលកូនប្រុស នៅចំណុចបង្គោលអង់តែនទូរស័ព្ទក្បែរនោះ ដែលមានចម្ងាយពីផ្ទះកើតហេតុប្រមាណ២០ ម៉ែត្រ តែរកមិនឃើញសោះ។ បន្ទាប់មកគាត់ ក៏រត់ទៅមើលនៅផ្ទះដែលជនរងគ្រោះទៅដេក ចាំឱ្យក្មួយប្រុស ស្រាប់តែប្រទះឃើញ កូនប្រុស បានចងកស្លាប់បាត់ទៅហើយ ទើបគាត់ប្រញាប់ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាត ប្រាកដមែន ដោយប្រើខ្សែអង្រឹងចងកជាប់ នឹងរនូតដំបូលផ្ទះ។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕

RELATED ARTICLES