Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកលោក Widodo ដាក់ទិសដៅ​ពង្រីក សេដ្ឋកិច្ច​ឲ្យ​បាន​៦,១%​ឆ្នាំ​២០១៨

លោក Widodo ដាក់ទិសដៅ​ពង្រីក សេដ្ឋកិច្ច​ឲ្យ​បាន​៦,១%​ឆ្នាំ​២០១៨

ឥណ្ឌូណេស៊ី៖ ប្រធានាធិបតី​ឥណ្ឌូណេស៊ីលោក Joko Widodo (Jokowi) បាន​​ណែ​នាំ​ដល់​គណៈ​រដ្ឋមន្ត្រី​របស់លោក​ពីការដាក់ទិសដៅសម្រេចឲ្យ​បាន​​កំណើន​សេដ្ឋកិច្ច៥,៤%​ទៅ​៦,១%​ក្នុងឆ្នាំ​២០១៨ ។

​លោកបាន​ថ្លែងក្នុងអំឡុងពេល​​បើកសម័យប្រជុំពេញអង្គ​គណៈ​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ពុធថា​ជាមួយនិង​ភាព​ប្រសើរឡើងវិញនៃ​សេដ្ឋកិច្ចពិភពលោក​ យើង​ចាំបាច់​ត្រូវ​តែ​ពុះពារ​ឲ្យ​បាន​សមគួរក្នុងការ​​បង្កើនទិសដៅ​ពង្រីកកំណើនសេដ្ឋកិច្ច​របស់​យើ​ង​​នៅចន្លោះ​៥,៤%​និង​៦,១%​ ។

លោក Jokowi បាន​អំពាវនាវដល់​​គណៈ​រដ្ឋមន្ត្រី​របស់លោក​ឲ្យ​មាន​សុទិដ្ឋិនិយម​ ប៉ុន្តែ​ក៏ត្រូវប្រាកដនិយម​នៅពេល​តាក់តែង​សេចក្តីព្រាងច្បាប់​ស្តីពីថវិកា​រដ្ឋ​ឆ្នាំ​២០១៨ ។ ជាងនេះទៅទៀត​ លោក​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​របស់លោក​ពិ​ចារ​ណា​និង​ធ្វើសកម្មភាព​ដើម្បី​នឹង​សម្រេចឲ្យ​បាន​តាមទិសដៅ​របស់ពួកគេ ។

លោកបាន​ថ្លែងថា​រដ្ឋមន្ត្រី​មកពីគ្រប់ក្រសួង​ត្រូវតែ​ខិតខំបំពេញការងារ​និង​ប្រ​តិ​បត្តិ​នូវការបោះជំហាននេះឲ្យ​បានច្បាស់លាស់ ។ រដ្ឋមន្ត្រី​ទាំងអស់​មិនគួរ​ធ្វើ​ការ​ងារ​​តាមទម្លាប់​ដដែលក្នុងឥរិយាបថ​ពាណិជ្ជកម្មជា​រឿងធម្មតានោះឡើយ។

គួរបញ្ជាក់ថា​ផលិតផលក្នុងស្រុកសរុប(GDP) បានកើនឡើង​៥,០២%​កាលពី​ឆ្នាំ​២០១៦ ទាបជាងទិសដៅ​ចំនួន៥,២%។ នៅក្នុងថិវការដ្ឋឆ្នាំ​២០១៧ កំណើន​សេដ្ឋកិច្ច​ត្រូវបានគេដាក់ទិសដៅ​សម្រេចឲ្យបាន​៥,១% ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES